ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់
តាមសេចក្តីរាយការណ៍របស់ Wall Street Journal នៅថ្ងៃសុក្រទី៣០ខែសីហាឆ្នាំ២០២៤ ទីក្រុងកៀវ បានបញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 មួយគ្រឿងដំបូង ហើយពីឡុតក៏បាត់បង់ជីវិតផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1882.png)
មេទ័ពអ៊ុយក្រែននិយាយថា “យើងបាត់ទំនាក់ទំនងជាមួយយន្តហោះ ពេលវាដេញតាមគោលដៅ ហើយយើងដឹងថា យន្តហោះបានធ្លាក់ចំណែកអ្នកបើក ត្រូវបាត់បង់ជីវិត”។
តាមការបញ្ជាក់, ពីឡុតនោះមានឈ្មោះ Aleksey Mes ឬរហស្សនាម Moonfish ដែលទទួលការបណ្តុះបណ្តាលនៅលោកខាងលិច។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់ទេថាតើ យន្តហោះធ្លាក់នៅតំបន់ណា និងធ្លាក់ដោយសារបញ្ហាបច្ចេកទេសឬត្រូវរុស្ស៊ីបាញ់ទម្លាក់ ប៉ុន្តែពេលនេះក្រសួងការពារជាតិអ៊ុយក្រែន បានបង្កើតគណៈកម្មការពិសេសមួយហើយ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1883.png)
សូមបញ្ជាក់ថា យន្តហោះចម្បាំងផលិតដោយអាមេរិកមួយចំនួន បានបញ្ជូនទៅឲ្យទីក្រុងកៀវ កាលពីដើមខែនេះ ខណៈមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា យន្តហោះទាំងនោះ បានបង្ហាញឥទ្ធិពលរបស់ខ្លួន អំឡុងការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ប៉ុន្មានថ្ងៃមុន។
ត្បិតសមាជិកនៃសម្ព័ន្ធ F-16 របស់អង្គការណាតូ សន្យាផ្តល់យន្តហោះរាប់សិបគ្រឿង ទៅឲ្យទីក្រុងកៀវក៏ដោយ ប៉ុន្តែមកទល់ពេលនេះ មានយន្តហោះតែ៦គ្រឿងប៉ុណ្ណោះ ដែលអ៊ុយក្រែនទទួលបាន។
យ៉ាងណាមិញ ទីក្រុងមូស្គូព្រមានហើយព្រមានទៀតថា F-16 គ្មានលទ្ធភាពអ្វី ជួយឲ្យអ៊ុយក្រែនទទួលបានផ្លែផ្កាក្នុងសង្គ្រាមនេះទេ ហើយវានឹងត្រូវរុស្ស៊ីកម្ទេចចោល ដូចសព្វាវុធដែលលោកខាងលិចជួយអ៊ុយក្រែន ផ្សេងទៀតអ៊ីចឹងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ចាប់ផ្ដើមដាក់ពង្រាយយន្តហោះចម្បាំង F-16 ប្រើប្រាស់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច