Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​នៅ​នីហ្សេរីយ៉ា​ប៉ះពាល់​មនុស្ស​ជាង​២០​ម៉ឺន​នាក់​និង​យ៉ាងតិច​១៧០​បាត់បង់​ជីវិត​

បានផុស

នៅ

CNN នៅ​ថ្ងៃទី២៩ខែសីហា បាន​រាយការណ៍​​ថា មនុស្សយ៉ាងហោចណាស់១៧០នាក់បានស្លាប់ និងជាង២០ម៉ឺន​នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញបន្ទាប់ពីមានទឹកជំនន់ជាច្រើនសប្តាហ៍ ខណៈប្រទេស​នីហ្សេរីយ៉ា​ដែល​មានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិកប្រឈម​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​។

(រូបភាព៖ Linked in)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​ការ​ផ្សាយ​នោះ អាជ្ញាធរគ្រប់គ្រងគ្រាអាសន្នជាតិ (NEMA) បានឱ្យដឹងថា ភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានរងការវាយប្រហារដោយទឹកជំនន់យ៉ាងខ្លាំងបំផុត ខណៈផ្នែកផ្សេងទៀតនៃប្រទេសនេះក៏នៅតែស្ថិតក្នុងហានិភ័យនៅឡើយ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងកម្រិតទឹកទន្លេធំជាងគេចំនួនពីរគឺទន្លេ Niger និងទន្លេ Benue។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសេវាជលសាស្ត្រនីហ្សេរីយ៉ា (NIHSA) បានព្រមានថា ទឹកជន់លិចពីប្រទេស​ម៉ាលី នឹងហូរ​ចូលទៅក្នុងប្រទេសនីហ្សេរីយ៉ា ខណៈពេលដែលអាជ្ញាធរជំរុញឱ្យពល​រដ្ឋដែលមានទីតាំងនៅតាមដងទន្លេNiger ឱ្យមានការប្រុងប្រយ័ត្ន​ខ្ពស់​។ ចំណែកទីភ្នាក់ងារឧតុនិយមរបស់ប្រទេស NIMET ក៏បានព្រមានអំពីហានិភ័យនៃទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេសផងដែរ។

(រូបភាព៖ Getty)

ទោះបីជាផ្នែកខ្លះនៃប្រទេសនីហ្សេរីយ៉ា ងាយនឹងជន់លិចក្នុងរដូវវស្សាក៏ដោយ ប៉ុន្តែទឹកជំនន់នៅឆ្នាំនេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់ដែលវាកម្រមានពីមុនមក។ ដោយសារតែការប្រែប្រួលអាកាសធាតុតំបន់មួយចំនួនដែលពីមុនមិនងាយរងគ្រោះទឹកជំនន់តែពេលនេះកំពុងជួបប្រទះនឹងទឹកជំនន់។

ទឹកជំនន់នាពេលថ្មីៗនេះបានធ្វើឱ្យមនុស្សជិត ២០០០នាក់បានរងរបួស និងបានបំផ្លាញដីស្រែជាង ១០ម៉ឹន​ហិកតា។ នេះបើយោងតាមទិន្នន័យចុងក្រោយពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ។

កាលពីឆ្នាំ ២០២២ មនុស្សជាង 600នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅទូទាំងប្រទេសដែលជាចំនួនអ្នកស្លាប់ដ៏ច្រើននិងជាកំណត់ត្រាដ៏អាក្រក់បំផុតនៅក្នុងប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលជាងមួយទសវត្សរ៍។

យ៉ាងណាមិញមិនត្រឹមតែប្រទេសនីហ្សេរីយ៉ាប៉ុណ្ណោះទេ ប្រទេសដូចជាយេម៉ែន ប្រទេសស៊ូដង់ ឥណ្ឌា បង់ក្លាដែល និង ប៉ាកគីស្ងានក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលការប្រែប្រួលអាកាសធាតុជុំវិញពិភពលោកកាន់តែអាក្រក់ទៅៗ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៣ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម