Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន​ដ៏​ធំមួយ​ប្រាប់​មន្រ្តី​កម្ពុជា ពី​គម្រោង​​វិនិយោគ​សាងសង់​រោងចក្រ​ស៊ីម៉ងត៍​នៅ​កម្ពុជា

បានផុស

នៅ

នៅ​ក្នុង​ជំនួប​ជាមួយ​មន្រ្តីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុនវិនិយោគ​ដ៏​ធំ​មួយ​របស់​ចិន បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ដើម្បី​សិក្សាស្វែងយល់បន្ថែមអំពីបរិស្ថាន​វិនិយោគ​នៅកម្ពុជា ពិសេស ការគិតគួរពី​គម្រោង​បង្កើតរោងចក្រ​ផលិតស៊ីម៉ងត៍​នៅកម្ពុជា។ ​

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៤ ប្រតិភូវិនិយោគ​ដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group បាន​​លើក​ពី​គោលបំណង​នៃដំណើរទស្សនកិច្ច​នៅកម្ពុជា​គឺដើម្បីសិក្សាស្វែងយល់​បន្ថែម​អំពីបរិស្ថាន​វិនិយោគ​នៅកម្ពុជា ពិសេសការគិតគួរពី​គម្រោង​បង្កើតរោងចក្រ​ផលិតស៊ីម៉ងត៍​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការឆ្លើយតប លោក ជា វុទ្ធី បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​បង្កើត រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅកម្ពុជា ដែលនឹងចូលរួម​ចំណែកជំរុញការអភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា ពិសេសវិស័យសំណង់។ យ៉ាងណា តាម​រយៈ​គម្រោង​វិនិយោគនេះ លោក​បានស្នើឱ្យក្រុមហ៊ុនត្រូវ​មានការគិតគូរ​ពីការ​ចូលរួម​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ជាអតិបរមា តាម​រយៈការ​ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៍ដូចជា​ការ​ប្រើប្រាស់​ថាមពល​ស្អាត។

ជាមួយ​ការ​ប្រកាស​គាំទ្រ​ពេញ​ទំហឹង លោក ជា វុទ្ធី បាន​ថ្លែង​ទៀត​ថា ​គណៈកម្មាធិការវិនិយោគ​កម្ពុជារង់ចាំក្នុងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាង ជូនក្រុមហ៊ុន​ក្នុងការបណ្តាក់​ទុន​វិនិយោគ​នៅកម្ពុជា។

បើតាម​សមាគម​ឧស្សាហ​កម្ម​ស៊ីម៉ងត៍​កម្ពុជា បច្ចុប្បន្នមានរោងចក្រស៊ីម៉ង់ដ៍ចំនួន ៥ កំពុង​ដំណើរការ​នៅកម្ពុជា ក្នុងនោះ​មានរោងចក្រស៊ីម៉ង់ដ៏ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) រោងចក្រស៊ីម៉ងតិ៍​កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត និងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង។

ក្រសួងរ៉ែ និងថាមពល បនឱ្យដឹងថា បច្ចុប្បន្នកម្ពុជាអាចផលិតបានប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ និងមានរោងចក្រ ២​ ទៀតនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥ខាងមុខ។

កាលពី​ឆ្នាំ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន Dongfang Junma Cement Co., Ltd ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​ក្រោម​ទុនវិនិយោគ​ប្រមាណ ៩៥​ លាន​ដុល្លារ​។

ការ​វិនិយោគ​របស់​ក្រុមហ៊ុន Dong-fang Junma Cement Co., Ltd នៅ​ខេត្តបាត់ដំបង​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី ៦ ដែល​វិនិយោគ​លើ​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា ដែល​រោងចក្រ​នេះ​នឹង​ជួយ​លើកកម្ពស់​ផលិតកម្ម​ស៊ីម៉ងត៍​ក្នុងស្រុក​មួយ​កម្រិត​ទៀត​។

ដោយឡែក នៅខេត្តកំពង់ស្ពឺ​ក៏​នឹង​មាន​រោងចក្រផលិត​ស៊ីម៉ង់ដ៍ដ៏​ធំមួយ​ ដែល​វិនិយោគ​ទឹកប្រាក់​ជាង ២០០ លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បង្ហើប​​ពី​​អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច តេជោ ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ ២០២៣។

អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ខេត្តកំពង់ស្ពឹ​មិនមែនគ្រាន់តែ​មានរោងចក្រ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​មាន​រោងចក្រផលិតស្ករស រោចចក្រដំឡើងរថយន្ត ហើយ​មិនយូរ​ទៀត​ទេនឹងមាន​រោងចក្រ​ផលិតស៊ីម៉ង់ដ៍ ដែល​មានសមត្ថភាពផលិត​បានជាង ២ លាន​តោន​ក្នុង​មួយឆ្នាំ ដែល​នឹង​ធ្វើឱ្យខេត្តកំពង់ស្ពឹក្លាយជា​ខេត្តផ្គង់ផ្គង់​ស៊ីម៉ង់ដ៍​ដ៏​ធំ​មួយ​សម្រាប់​ការសាងសង់​នៅទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​សល់​ប្រវែង​ជាង ១ ៣០០ គីឡូម៉ែត្រ​ រដ្ឋាភិបាល​ដាក់​ផែនការ​បញ្ចប់​ប្រើ​ពេល ១០ ឆ្នាំ

ព័ត៌មានជាតិ១៨ នាទី មុន

កម្ពុជា-ឥណ្ឌូនេស៊ី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ដោយសារនឹកកូនស្រីខ្លាំង ស្ត្រី ថៃ បោះដៃអោបកូនតាមកាំមេរ៉ាសុវត្ថិភាព ខណៈអ្នកទស្សនាយំគ្រប់គ្នា

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជារកចំណូលបានជាង៣០០លានដុល្លារពី​ការនាំចេញ​អង្ករក្នុងរយៈពេល៨ខែ

សេដ្ឋកិច្ច៣៣ នាទី មុន

ក្រុមហ៊ុនចិនបង្ហាញជំហរវិជ្ជមាន ចាប់យកឱកាសវិនិ​យោគ​ក្នុងវិស័យកសិកម្មនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម