Connect with us

ព័ត៌មានជាតិ

Emerald Resources ​ពង្រីកការរុករករ៉ែមាសនៅអូខ្វាវ ក្នុងខេត្តមណ្ឌលគីរី

បានផុស

នៅ

ក្រុមហ៊ុន​ Emerald Resources ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្រ្តាលី និង​​បានធ្វើអាជីវកម្មរ៉ែមាសដំបូងគេនៅ​កម្ពុជា​ គ្រោងនឹងពង្រីកការរុករកនូវធនធានរ៉ែមាសក្រោមដីនៅអណ្តូងរ៉ែមាសអូខ្វាវនៃខេត្តមណ្ឌលគីរី​ ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពធនធាន និងបម្រុងទុករ៉ែមាសនៅតំបន់នោះ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពនៃធនធាន និងទុនបម្រុង​ក្នុងខែសីហា ឆ្នាំ ២០២៤នេះ ការខួងរុករករ៉ែដែលមានប្រវែងជិត ១៨ពាន់ម៉ែត្រត្រូវបានបញ្ចប់។ ការខួងយករ៉ែត្រូវបានរៀបចំឡើងដើម្បីបំពេញទិន្នន័យដែលមានស្រាប់ និងពង្រីកការជីកយករ៉ែចុះក្រោមបន្ថែមទៀត។

បច្ចុប្បន្នធនធានរ៉ែមាសនៅតំបន់អូខ្វាវមានទំហំ​ ១២,​៥៣លានតោន ដែលអាចទាញយក​មាសសរុបប្រមាណ៩៦៥ពាន់​អោន។ ការប៉ាន់ស្មានធនធានបម្រុងសរុបមានចំនួន ១០,២៩ ​ លានតោន​និងមាន ធនធានមាសសរុបប្រមាណ៥៤៨ពាន់​អោន។

ក្រុមហ៊ុន Emerald Resources ដែលមានមូលធននីយកម្មទីផ្សារចំនួន២,៦៣ពាន់លានដុល្លារ និយាយថា ការខួងយករ៉ែនៅតែបន្តក្នុងគោលបំណងពង្រីកធនធាន និងធនធានបម្រុងនៃគម្រោងរ៉ែមាសអូខ្វាង។

នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនលោក Morgan Hart និយាយថា៖« ​​ Emerald បានបង្កើនការរុករក និងអភិវឌ្ឍន៍នៅគម្រោងដែលគ្រប់គ្រង១០០% ​ ចំនួនពីររបស់ខ្លួន គឺគម្រោង Dingo Range Gold នៅភាគខាងលិចប្រទេសអូស្ត្រាលី និងគម្រោងរ៉ែមាសមេមត់នៃខេត្តត្បួងឃ្មុំក្នុងប្រទេសកម្ពុជា ជាមួយនឹងធនធានថ្មីៗសម្រាប់គម្រោងទាំងពីរនៅ​ពាក់កណ្តាលឆមាសទីពីរនៃ​ឆ្នាំ ២០២៤នេះ»។

បច្ចុប្បន្ន Renaissance Minerals (Cambodia) Ltd ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​Emerald Resources NL ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​អូស្ត្រាលី ដែល​ប្រតិបត្តិ​ការ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ក្រុម​ហ៊ុន​ឈានមុខ​គេ​មួយ​លើ​ការរុករក​យក​រ៉ែ​មាស​។​

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងកាលពីពេលកន្លងមកថា ក្រុមហ៊ុនរ៉ែមាស   Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

​លោកបន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ។ ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។

​បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។

បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។  ​

​ក្រុមហ៊ុន ​បានទទួល​អាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។គម្រោង​រ៉ែ​មាស​របស់​ក្រុមហ៊ុន Renaissance មាន​ទីតាំង​នៅ​តំបន់​អូរខ្វាវ ក្នុង​ច្រក​របៀង​ខាង​កើត​នៃ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​លើ​គម្រោង​នេះ​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំមុន ហើយ​គ្រោង​នឹង​ផលិត​ដុំ​មាស​ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន ៣​តោន​។

កម្ពុជា​រំពឹង​ថា គម្រោង​រ៉ែ​មាស​អូខ្វាវ នឹង​អាច​រក​ចំណូល​បាន ១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​នៃ​លំហូរ​សាច់​ប្រាក់​មុន​បង់​ពន្ធ​ចំនួន ៤០​លាន​ដុល្លារ បាន​ពី​សួយ​សារ​អាករ និង​ពន្ធ​នេះ ត្រូវ​បាន​ផ្ទេរ​ចូលក្នុង​ថវិកា​ជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម