Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ​មាន​​ធនាគារសំរាម! តើធនាគារ​សំរាមជាអ្វី?

បានផុស

នៅ

​​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​​បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​ក្រចេះ​បាន​បង្កើត​ធនាគារ​សំរាម ដើម្បីគ្រប់គ្រង​​ការ​ចោល​សំរាម​ តាមរយៈការ​ចេះ​ញែក​សំរាម និងការទុកដាក់សំរាម​ឲ្យ​បានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​បាន​ថ្លែងថា កន្លង​មក​ជា​ហូរហែតែង​មាន​ការ​ចោទ​សួរ​ថា អ្វី​ទៅ​ជា​ធនាគារ​សំរាម​? ធនាគារ​សំរាម សំដៅដល់ការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុង​ការ​រៀប​ចំ​ទុក​ដាក់ និង​​ប្រមូល​ប្លាស្ទិក​​ទុក​ដាក់​មួយ​កន្លែង មិន​ថា​តែ​សំបក​ដប ឬ​ថង់​ បានន័យថារបស់របរ​ដែល​ពាក់ព័ន្ធ​នឹង​ប្លាស្ទិក​ យក​មក​ដាក់​មួយ​កន្លែង ហើយ​រៀប​ចំ​លក់​ចេញ​ឱ្យ​អេតចាយសម្រាប់យកទៅកែច្នៃបន្ត ដើម្បី​ទទួល​បាន​ថវិកាយកទៅ​ប្រគល់​ឱ្យ​សិស្សានុសិស្ស​ដែល​ក្រីក្រ​បំផុត​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​សម្ភារៈ​សិក្សា​។

ធនាគារសំរាម​ ដែលបានអនុវត្តនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ធ្វើឡើងតាមរយៈការបែងចែកសំរាមចេញជា ៣ ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើក​ឡើង​ថា ជំហាន​បន្ត​ក្រសួង​បរិស្ថាន​ក៏​គ្រោង​នឹង​បង្កើត​ធនាគារ​សំរាម​ថែមទៀត​។​ ដោយ​ហេតុ​ថា ក្រសួង​​បាន​បង្កើត​នូវ​ធនាគារ​សំរាម​រួច​​មក​ហើយ​នៅ​ខេត្ត​ក្រចេះ​ ដូច្នេះ​ទិស​ដៅ​​បន្ត ក្រសួង​នឹង​​បង្កើត​ធនាគារ​សំរាម​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឱ្យ​ការ​ទុក​ដាក់​សំរាម​កាន់​តែ​មាន​ប្រសិទ្ធភាព​។

ក្នុងការអនុវត្តការបង្កើតធនាគារសំរាម លោករដ្ឋមន្រ្តី​បានលើកឡើង​ពីការ​​អនុវត្ត​​គោលការណ៍ ៤R។ ​គោលការណ៍ ៤R សំដៅ​ដល់ (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ បដិសេធ និង​កែច្នៃជា​របស់​ប្រើប្រាស់)។

ការ​អនុវត្តន៍​អាចសម្រេចទៅបាន ​លុះ​ត្រា​តែ​ចាប់​ផ្តើម​អនុវត្ត​ពី​មូលដ្ឋាន​ទៅ ដោយ​ការ​ញែក​សំរាម និងការទុកដាក់សំរាមបាន​ត្រឹមត្រូវ។ លោក​ អ៊ាង សុផល្លែត ​សង្កត់​ធ្ងន់​ថា «ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ចំពោះ​ការ​ងារ​នេះ ដើម្បី​ឈាន​ទៅ​ការ​កៀរគរ​ធនធាន​ក្នុងការ​ទិញ​ធុង​សំរាម​ចែក​ជូន​សាលា​រៀន ​វត្ត​អារាម​ ទី​សាធារណៈ មណ្ឌល​សុខភាព​ជា​ដើម និង​ជំរុញ​ការ​​រៀប​ចំ​យុទ្ធនាការ​ញែក​សំរាម​ រៀប​ចំ​ធនាគារ​សំរាម​​ និង​ជំរុញ​ការ​អនុវត្តគោលការណ៍ ៤​R។

«បើយើង​គង់​តែ​ញែក​សំរាម​ចេញ​ដដែល​ ដូច្នេះ​យើង​ជូន​ធុង​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សិស្សានុសិស្ស​នៅ​តាម​សាលា បង្រៀន​ឱ្យ​ពួក​គាត់​ចេះ​ទុក​ដាក់​សំរាម ហើយ​ថែមទាំង​អាច​ទទួល​បាន​ថវិកា​ជូន​ជន​ក្រីក្រ នេះ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​ល្អ និង​ជា​ការ​លើក​ទឹក​ចិត្តមួយដែរដល់ពលរដ្ឋ»។ លោក រដ្ឋមន្រ្តី​បញ្ជាក់បន្ថែម។

ចំពោះ​ការងារបរិស្ថាន​ លោក​រដ្ឋមន្រ្តី​ក៏​បានលើកឡើងពី​ភាព​ចាំបាច់​ ក្នុង​ការ​គ្រប់គ្រង​គុណភាព​បរិស្ថាន​​តាម​រយៈ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ទីលាន​ទុក​ដាក់​សំរាម​ប្រកប​ដោយ​គុណភាព​ ចៀសវាង​ការ​ខាតបង់​ថវិកា​រដ្ឋ​ ខាតបង់ថវិកា​កម្ចី ​ខាតបង់​ពេល​វេលា​ ព្រម​ទាំង​ការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ថាប័ន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៨ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម