Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចាត់តំណាងនាំយកលិខិតរំលែកទុក្ខ និងថវិកា ជូនក្រុមគ្រួសារមន្ត្រីប៉ូលីសដែលបាត់បង់ជីវិតក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារនៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេងព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ១០.០០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសពទៅតាមទំនៀមទំលាប់ប្រពៃណី និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាប​ជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជាក់ពីការធ្លាក់យន្តហោះចម្បាំង F-16 ទី១ ស្លាប់ទាំងពីឡុតម្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាង​បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទឹកជំនន់​នៅ​នីហ្សេរីយ៉ា​ប៉ះពាល់​មនុស្ស​ជាង​២០​ម៉ឺន​នាក់​និង​យ៉ាងតិច​១៧០​បាត់បង់​ជីវិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

រីសត​មួយ​កន្លែង​ក្នុងស្រុកសំឡូត ទាក់ចិត្តទេសចរ​ទៅកម្សាន្ត ថែម​ជួយអភិរក្សសត្វនិងព្រៃឈើ​ថែម​ទៀត​

Sokha Hotels

ព័ត៌មានពេញនិយម