KPT+
ស្ដេចក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ វៀតណាម សោយរាជ្យក្នុងព្រះជន្មជាង ១ វស្សា តែសុគតនៅ ១៧ ឆ្នាំក្រោយ
ស្តេចដំបូងបំផុតដែលបានឡើងសោយរាជ្យក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម នៅពេលទ្រង់មានព្រះជន្មជាង ១ ឆ្នាំបានបង្កើតនូវប្រវត្តិសាស្ត្រក្នុងប្រទេស ហើយទ្រង់ក៏ត្រូវបានគេសរសើរថា ជាក្សត្រមានប្រាជ្ញាដ៏កម្រមួយអង្គផងដែរ។ ប៉ុន្តែទ្រង់បានសុគតនៅក្នុងព្រះជន្ម១៨វស្សា។
ស្ដេច Lê Nhân Tông ប្រសូតក្នុងឆ្នាំ ១៤៤១ ដោយមានរហស្សនាមថា Le Bang Co ជាបុត្ររបស់ស្ដេច Le Thai Tong និងមហេសី Nguyen Thi Anh។ យ៉ាងណា នៅព្រះជន្មមួយព្រះវស្សា ទ្រង់ត្រូវបានគេតែងតាំងជាព្រះមហាក្សត្រ ក្នុងពេលដែលបិតាទ្រង់ស្រាប់តែសោយទិវង្គតភ្លាមៗនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៤៤២។ ដោយមានការគាំទ្រពីមន្ត្រីធំៗនិងជាបុគ្គលមានឥទ្ធិពលក្នុងប្រទេសដូចជា Trịnh Khả, Lê Thụ និង Nguyen Xi បួនខែក្រោយមក ទ្រង់ត្រូវបាននាំមកសោយរាជ្យក្នុងព្រះជន្មអាត្រឹមតែ១ ឆ្នាំ ៦ ខែប៉ុណ្ណោះ។ ព្រះអង្គបានក្លាយជាស្តេចដំបូងបំផុតដែលឡើងសោយរាជ្យក្នុងប្រវត្តិសាស្ត្រវៀតណាម និងជាអធិរាជទីបីនៃរាជវង្ស Le នៃ Dai Viet ។
ក្នុងព្រះជន្មដែលមិនទាន់អាចនិយាយបាន ព្រះអង្គក៏មិនអាចជួយប្រទេសបានដែរ។ កិច្ចការជាតិសំខាន់ៗនាពេលនេះត្រូវបានគ្រប់គ្រងដោយមាតាទ្រងគឺម្ចាស់ក្សត្រី ង្វៀន ធីអាញ់ ព្រមទាំងមានការគាំត្រយ៉ាងពេញទំហឹងពីសំណាក់មន្រ្តីក្នុងរាជវាំងផងដែរ។ ក្រោយមក នៅពេលដែលស្ដេច Le Bang Co មានព្រះជន្ម ១២ វស្សា ទ្រង់បានកាន់អំណាចជាផ្លូវការនៅក្នុងដៃ ហើយបានមើលការខុសត្រូវផ្នែកនយោបាយ ខណៈដែលព្រះមហាក្សត្រិយានីដែលជាមាតាបានចូលនិវត្តន៍។
នៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ស្តេច Le Nhan Tong គឺជាបុរសមានគុណធម៌ ដែលឲ្យតម្លៃទៅលើលទ្ធិខុងជឺ ចេះស្តាប់ដំបូន្មាន និងមិនប្រមឹកស្រា។ នៅពេលនោះ ដាយវៀតមានការអភិវឌ្ឍន៍ខ្លាំង សេដ្ឋកិច្ច និងការអប់រំមានភាពត្រចះត្រចង់។ ជាងនេះទៅទៀត នៅក្រោមរជ្ជកាលរបស់ទ្រង់ ប្រទេសរបស់វៀតណាមក៏បានវាយដណ្តើមឈ្នះស្តេចចាម្ប៉ាហើយបានបញ្ចូលទឹកដី Bon Man ចូលទៅក្នុងដាយវៀតផងដែរ។
ព្រះមហាក្សត្រក៏ត្រូវបានប្រជាពលរដ្ឋសរសើរថាស្រឡាញ់ប្រជាជនយ៉ាងខ្លាំង កាត់បន្ថយថ្លៃឈ្នួលផ្ទះ និងពន្ធជាប្រចាំ ផ្តល់រង្វាន់ដល់មន្ត្រីរាជការ និងលុបបំបាត់ចោរឆក់ និងភាពវឹកវរក្នុងបក្ស។ សូម្បីតែវីរបុរសដែលត្រូវបានគេប្រហារជីវិតពីមុនក៏ដោយ ព្រះរាជាក៏បានចេញព្រះរាជក្រឹត្យសរសើរពីគុណសម្បត្តិរបស់ពួកគេ និងប្រគល់ទ្រព្យសម្បត្តិ និងដីធ្លីជូនកូនចៅវិញ។
ព្រះមហាក្សត្រ Le Nhan Tong គឺជាអ្នកប្រាជ្ញដ៏កម្រម្នាក់ក្នុងប្រវត្តិសាស្ត្រវៀតណាម។ ទ្រង់ជាស្តេចដែលមានទេពកោសល្យ និងគុណធម៌ដ៏ល្អឥតខ្ចោះ ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជន ប៉ុន្តែជាអកុសល ស្តេចអង្គនេះបានសោយទិវង្គតភ្លាមៗ ដោយសារសត្រូវលបធ្វើគុត។ នៅឆ្នាំ ១៤៥៩ ការបះបោរបានកើតឡើង Lang Son Vuong ឬ Le Nghi Dan (ព្រះអនុជដែលមានមាតាផ្សេងគ្នា) បានសម្លាប់ស្តេចដើម្បីដណ្តើមរាជ្យ។ ហេតុការណ៍នេះបានធ្វើឲ្យមន្ត្រីរាជការ និងយោធា និងប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង។ ពេលទ្រង់ត្រូវគេធ្វើគត ស្ដេច Le Nhan Tong មានព្រះជន្ម ១៨ ព្រះវស្សាប៉ុណ្ណោះ។ មួយថ្ងៃក្រោយមក ម្ចាស់ក្សត្រី ង្វៀន ធីអាញ់ ក៏ត្រូវបានគេធ្វើឃាត ហើយសោយទិវង្គតក្នុងព្រះជន្ម ៣៨ ព្រះវស្សា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា