Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង វ៉ាន់ នីឡា ចាត់ទុកឆ្នាំនេះ ជួបរឿងខកចិត្ត និងប៉ះទង្គិចផ្លូវចិត្តខ្លាំង

បានផុស

នៅ

តារា​ចម្រៀង​ស្រី​ចង្កេះ​អង្ក្រង​កញ្ញា វ៉ា​ន់ នី​ឡា បន្ទាប់​ពី​ស្ងប់ស្ងាត់​​សិល្បៈ​មួយរយៈ​ស្រាប់តែ ថ្មីៗ​នេះនាង​ចេញមុខអះអាងថា ឆ្នាំ២០២៤ គឺជា​ឆ្នាំ​ជួប​​រឿងខ​កចិត្ត និង​ប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង និង​ជា​ពិធី​ការិនី​កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា កន្លងមក​នាង​តែង​បង្ហាញ​វត្តមាន​ចេញ​ច្រៀង​តាម​ឆាក​តន្រ្តី​​នៅ​តាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​ក្រោយ​មក​ក៏​អវត្តមាន​ពី​ឆាក​តន្ត្រី​មួយ​សន្ទុះ​ធំ ខណៈ​ទស្សនិកជន​មួយចំនួននៅតែ​នឹករលឹកចង់​ឲ្យនាងឡើងតាមឆាក។

កញ្ញា វ៉ាន់ នីឡា បាន​លើក​ឡើងថា «ឆ្នាំនេះ​គឺជា​ឆ្នាំ​​ដែល​ខ្ញុំជួប​រឿង​ខក​ចិត្តនឹង​រឿង​ប៉ះ​ទង្គិចផ្លូវចិត្តយ៉ាងខ្លាំង​ ប៉ុន្តែ​ភាពខកចិត្តទាំងអស់នោះ​ក៏បានធ្វើ​ឲ្យខ្ញុំអាចស្វែងរកខ្លួនឯង​ឃើញ​នៅចំណុចផ្សេងមួយទៀតដែល​ខ្ញុំមិនដែលគិតថា​ ខ្ញុំអាចធ្វើវាបាន ហើយខ្ញុំអាចតាំងចិត្តរឹងមាំក្រោកឈរធ្វើកិច្ចការគ្រប់សព្វបែបយ៉ាងក្នុង​អំឡុង​ពេល​ដែល​ខ្ញុំស្ទើរ​តែគ្មាន​កម្លាំង​ចិត្ត ទាំងញញឹមផង»។

តារា​ចម្រៀង​កញ្ញា វ៉ាន់ នីឡា បាន​លើក​ឡើង​ថា ខ្ញុំចង់​អគុណ​ខ្លួនឯង​ដែលខ្ញុំក្លាហាន​ហ៊ាន​ទទួល​យក​បញ្ហា​ទាំងអស់​ទោះដឹងថា វាឈឺហើយ​អាចរកផ្លូវ​ឲ្យខ្លួន​ឯង​នៅតែមានក្តីសង្ឃឹម

គួរ​រម្លឹក​ថា បន្ទាប់​អវត្តមាន​ពី​សិល្បៈ​អស់មួយសន្ទុះធំកន្លងទៅ​ ទីបំផុតតារា​ចម្រៀង​ចង្កេះ​អង្រ្កង​កញ្ញា វ៉ា​ន់ នី​ឡា កាលពីថ្មីៗបានសម្រេចចិត្ត​វិលចូលអាជីព​សិល្បៈ ផ្នែក​ចម្រៀង​​របស់ខ្លួន​ឡើង​វិញ និង​មានអ្នក​គាំទ្រជាច្រើន​បង្ហាញការសាទរ។ ប៉ុន្តែ រឿង​ដែលនាង​កាន់​តែ​រំភើប​ថែម​ទៀត វ៉ាន់ នីឡា ក៏​បាន​ប្រកាស​ទើប​សម្រេច​បំណង​ប្រាថ្នា​ធំកាល​ពីតូច​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ពី​ធី​ការិនី​នៅ​ក្នុង​កម្មវិធី«The Rapper Cambodia»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៤ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៥ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម