Connect with us

ព័ត៌មានអន្ដរជាតិ

ចម្ការស្រកានាគ​នៅ​វៀតណាម​រងផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ទឹកជំនន់​

បានផុស

នៅ

ទឹកជំនន់បាន​បំផ្លាញផលិតកម្មផ្លែស្រកានាគរបស់វៀតណាម ខណៈ​​​ខេត្តធំ Binh Thuan ដែល​ស្ថិតនៅភាគខាងត្បូង​​ជាប់​មាត់សមុទ្រ​​ រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៣០ខែសីហា។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Binh Thuan របស់ប្រទេសវៀតណាម បានជន់លិចចម្ការស្រកានាគរាប់រយហិកតា និងបង្ខំអ្នកស្រុកចេញពីផ្ទះរបស់ពួកគេជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈកសិករក្នុងស្រុក Ho Van Trung បានខូចខាតដំណាំផ្លែស្រកានាគ និងត្រសក់ទាំងអស់នៅឆ្នាំនេះ។

ខេត្ត Binh Thuan មានផ្ទៃដីដាំដំណាំស្រកានាគចំនួន ២៨០០០ហិកតា ដែលជាខេត្តមាន​ផ្ទៃដី​ដំាដុះ​ស្រកានាគ​ធំជាងគេនៅវៀតណាម។ ផលិត​ផល​ស្រកានាគ​​ផ្តល់​ទិន្នផល​​ប្រមាណ​​៦០ម៉ឺនតោនក្នុងមួយឆ្នាំៗ បានរងផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ក្នុងនោះប្រហែល២០០គ្រួសារនិងដីដំណាំស្រកានាគ៤០០ហិកតាភាគច្រើនត្រូវបានជន់លិច។ អ្នកស្រុកជាង៧០គ្រួសារ​ត្រូវបានបង្ខំជម្លៀសចេញពី​លំនៅឋាន​ជាបណ្តោះអាសន្ន។

(រូបភាព៖ VN Express)

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការនាំចេញផ្លែស្រកានាគរបស់វៀតណាម​មានតម្លៃ​រហូត​ដល់​១,៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារផ្លែឈើលូតលាស់ក្នុងស្ថានភាពក្តៅ និងស្ងួត ហើយមិនអាចទប់ទល់នឹងការលិចលង់ក្នុងទឹកបានទេ។

ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឱ្យដឹងថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតប្រហែល៨៥ លានដុល្លារក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៤ ពោលគឺកើនឡើងទ្វេដងកាលពីឆ្នាំមុន។ លើសពីនេះមនុស្ស៩១នាក់បានស្លាប់ ឬរាយការណ៍ថាបាត់ខ្លួនដោយសារតែទឹកជំនន់ក្នុងអំឡុងពេលនោះ។

គួរបញ្ជាក់ថា មិនត្រឹមតែប្រទេសវៀតណាមដែលរងផលប៉ះពាល់ពីទឹកជំនន់នោះទេ ប្រទេសជិតខាងដូចជាប្រទេសថៃនៅពេលនេះក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ​ ខណៈនៅប្រទេសឥណ្ឌាមនុស្សរហូតដល់ទៅ៣៦បានបាត់បង់ជីវិត និងជម្លៀសមនុស្សទៅកាន់តំបន់​​សុវត្ថិភាពដើម្បីគេចចេញពីទឹកជំនន់៕

(រូបភាព៖ VN Express)
(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម