Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ែប៊ី ​ទិញ​យន្តហោះ​ចម្បាំង ៣​ពាន់​លាន​ដុល្លារ​ពី​បារាំង ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ៣​ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងរបស់បារាំងចំនួន ១២​គ្រឿង ក្នុង​គោល​បំណង​កាត់​បន្ថយ​​ការពឹងផ្អែកលើ​សព្វាវុធ​ពី​រុស្ស៊ី។

លោក Emmanuel Macron និង​លោក Aleksandar Vucic (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសអំពី​​ការ​ទិញ​យន្តហោះចម្បាំង Rafale ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងរដ្ឋធានី Belgrade ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron អំឡុងដំណើរទស្សនកិច្ចរយៈពេល២​ថ្ងៃទៅកាន់ប្រទេសស៊ែប៊ី ដែលជាផ្នែកនៃអ្វីដែលមន្ត្រីបារាំងបានហៅថាជាយុទ្ធសាស្រ្តនៃការនាំប្រទេសស៊ែប៊ីកាន់តែខិតទៅជិតសហភាពអឺរ៉ុប។

លោក Macron បានចាត់​ទុក​កិច្ចព្រមព្រៀងនេះថា «ជាប្រវត្តិសាស្ត្រ និងសំខាន់» ហើយបាននិយាយថា វាបង្ហាញពី «ភាពក្លាហានជាយុទ្ធសាស្ត្រ» របស់ប្រទេសស៊ែប៊ី។ លោក​បន្ត​ទៀត​ថា៖ «សហភាពអឺរ៉ុបត្រូវការប្រទេសស៊ែប៊ីដ៏រឹងមាំ និងប្រជាធិបតេយ្យនៅខាងខ្លួន ហើយស៊ែប៊ីត្រូវការអឺរ៉ុបដែលមានអធិបតេយ្យភាពរឹងមាំដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ កន្លែងរបស់ស៊ែប៊ីគឺនៅក្នុងសហភាពអឺរ៉ុប ហើយវាមានតួនាទីធ្វើជាគំរូសម្រាប់តំបន់ទាំងអស់»។

ប្រទេសស៊ែប៊ី កំពុងស្វែងរក​​​សមាជិកភាព​នៅ​ក្នុង​សហភាពអឺរ៉ុបជាផ្លូវការ ប៉ុន្តែនៅក្រោមការគ្រប់គ្រង​បែប​​អត្ថាធិបតេយ្យកាន់តែខ្លាំងឡើងរបស់​លោក Vucic បានធ្វើឲ្យមានការរីកចម្រើនតិចតួចនៅក្នុងវិស័យនីតិរដ្ឋ និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ដែលជាលក្ខខណ្ឌចម្បងសម្រាប់​​ការ​ចូល​ជាសមាជិក​​សហភាព​​អឺរ៉ុប។

ការលក់​យន្តហោះ​ចម្បាំង Rafale ទៅ​ឲ្យ​ស៊ែប៊ី​ ដែល​ជា​​សម្ព័ន្ធមិត្តរុស្ស៊ី បាន​បង្ក​ជា​ការព្រួយបារម្ភមួយចំនួន ដែលមួយក្នុងចំណោមនោះ​គឺ​ថា​រុស្ស៊ី​អាច​លួច​ចម្លង​បច្ចេកវិទ្យា​ដែល​​បំពាក់​នៅ​លើ​យន្តហោះ Rafale។

នៅពេលសួរ​នាំ​ថាតើកិច្ចព្រមព្រៀងយន្តហោះចម្បាំងរួមបញ្ចូលការរឹតបន្តឹងលើការចែករំលែកបច្ចេកវិទ្យា​យន្តហោះ Rafale របស់ស៊ែប៊ីដល់រុស្ស៊ី​ដែរ​ឬ​​ក៏​អត់ លោក Macron បាន​ឆ្លើយ​តប​ថា កិច្ចព្រមព្រៀងនោះរួមមាន «ការធានាពេញលេញដូចជាកិច្ចព្រមព្រៀងការពារជាតិ​​ឯង​ទៀត» អ៊ីចឹង​ដែរ ដោយ​​មិនបានបញ្ជាក់លម្អិត​អ្វី​ទៀត​ឡើយ​​​។

រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់យន្តហោះយោធា​ដល់ប្រទេសស៊ែប៊ី​យូរ​ណាស់​មក​ហើយ ហើយ​ស៊ែប៊ី​វិញ​ទៀត​សោត​ក៏​បានបដិសេធចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងមូស្គូសម្រាប់ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ផង​ដែរ។

លោក Vucic បានពណ៌នាការទិញយន្តហោះ Rafale ថាជាការអភិវឌ្ឍ «ដ៏​ធំ» ហើយ​និយាយថា៖ «វានឹងរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរបស់កងទ័ពរបស់យើង ដែលជាវិធីសាស្រ្តខុស​ប្លែក​​ពី​មុន​ទាំងស្រុង ហើយយើងរីករាយក្នុងការក្លាយជាផ្នែកមួយនៃសមាជិក​យន្តហោះ Rafale»។

យន្តហោះ Rafale (រូបភាព៖ AP)

បន្ថែម​ពី​នេះ ប្រធានាធិបតី​ស៊ែប៊ី បានច្រានចោលរាល់ការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិចអំពីលទ្ធភាព ដែលស៊ែប៊ីនឹងផ្ទេរបច្ចេកវិទ្យាទៅឲ្យរុស្ស៊ី ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ។

លោក Vucic បាននិយាយថា៖ «ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ស៊ែប៊ីមានយន្តហោះរបស់លោកខាងលិច។ អ្នក​ចង់​មាន​ប្រទេស​ស៊ែប៊ី​ជា​ដៃ​គូ ហើយ​បន្ទាប់​មក​អ្នក​បញ្ចេញ​ការ​សង្ស័យ?»។

ប្រទេសស៊ែប៊ី ធ្លាប់​ពិចារណាលើការទិញយន្តហោះ Rafale ថ្មីអស់រយៈពេលជាងពីរឆ្នាំមកហើយ ចាប់តាំងពីប្រទេសជិតខាងដែលជាគូប្រជែងរបស់​ខ្លួនគឺ​ ប្រទេសក្រូអាស៊ី បានទិញយន្តហោះចម្បាំងប្រើរួចចំនួន ១២គ្រឿងនៃប្រភេទដូចគ្នា​នេះ​ក្នុងតម្លៃប្រហែល ១,១​ពាន់លានដុល្លារ។

ការទិញយកនេះ​ជួយ​ឲ្យ​ស៊ែប៊ីធ្វើទំនើបកម្មកម្លាំងទ័ពអាកាសរបស់ខ្លួន ដែលភាគច្រើន​ប្រើប្រាស់​យន្តហោះចម្បាំង MiG-29 ផលិតដោយសូវៀត និងយន្តហោះប្រយុទ្ធយូហ្គោស្លាវីដែលមាន​អាយុកាល​ចំណាស់ៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម