ព័ត៌មានជាតិ
ផែនការខ្មៅកខ្វក់ ៩ វិច្ឆិកា គឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ !
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈអ្នកនាំពាក្យ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីថ្លែងការណ៍មួយ ដើម្បីបំភ្លឺជូនសាធារណជនទាំងអស់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅក្នុងករណីសំណុំរឿង ៩ វិច្ឆិកា និងដើម្បីឆ្លើយតបទៅនឹងការរិះគន់ និងចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋាន របស់ក្រុមដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល។
បើតាមអ្នកនាំពាក្យ ប្រជាធិបតេយ្យនៅកម្ពុជា នៅតែបើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតសិទ្ធិ សេរីភាព និងលម្ហប្រជាធិបតេយ្យនោះទេ។ ផ្ទុយទៅវិញ ការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ។
ជាក់ស្តែងព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការដែលរៀបចំឡើងដោយអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេស ដែលដឹកនាំដោយឈ្មោះ សម រង្សី ដើម្បីញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ លែងស្តាប់បញ្ជា និងបះបោប្រឆាំងនឹងរាជរដ្ឋាភិបាល, ដើម្បីបំផុស និងញុះញង់ឱ្យប្រជាជនទូទាំងប្រទេស ក្រោកឡើងប្រឆាំងនឹងរដ្ឋអំណាច និងដើម្បីប្រមូលថវិកា គាំទ្រដល់សកម្មភាពទាំងនេះ។ ហេតុដូចនេះ “ផែនការ ៩ វិច្ឆិកា នេះគឺជាផែនការធ្វើរដ្ឋប្រហារ ដែលជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខជាតិ ដែលបានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា”។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ដែរថា ផែនការ និងសកម្មភាពធំៗ ក្នុងព្រឹត្តិការណ៏ ៩ វិច្ឆិកា មានគោលដៅចំនួន២ គឺទី១- ចូលមកប្រទេសកម្ពុជា ដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងទី២- ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះពាក្យថា “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឲ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ ហើយអំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយវាជាការត្រឹមត្រូវបំផុត ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៉ី និងបក្ខពួក ចំនួន៩ នាក់ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។ សំណុំរឿងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ឧបឃាត” តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌហើយសំណុំរឿងនេះមានជនជាប់ចោទចំនួន៩នាក់រួមមាន ឈ្មោះ ឈ្មោះ សម រង្ស៊ី, ឈ្មោះ មូរ សុខហួរ, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះ ឡុង រី, ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ឈ្មោះ ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល។
តាមសាលក្រមបញ្ជាក់ថា សំណុំរឿងនេះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ត្រូវបានតុលាការផ្តន្ទាទោសផ្សេងៗគ្នា គឺទី១. ឈ្មោះ សម រង្ស៊ី ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២៥ឆ្នាំ។ ទី២. ឈ្មោះ មូរ សុខហួរ និងឈ្មោះ អេង ឆៃអ៊ាង ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗរយៈពេល២២ឆ្នាំ។ ទី៣. ឈ្មោះ ជូឡុង ស៊ូមូរ៉ា, ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះឡុង រី និងឈ្មោះ នុត រំដួល ផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ហើតក្រៅពីផ្ដន្ទាទោសតាមកំណត់ខាងលើ អ្នកទាំងនោះ ក៏ត្រូវបានដកសិទ្ធិពលរដ្ឋជាស្ថាពរផងដែរ ដែលក្នុងនោះរួមមាន៖ ដកសិទ្ធិបោះឆ្នោត, ដកសិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត និងដកសិទ្ធិបំពេញការងារជាមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ។
ជាមួយគ្នានោះតុលាការ បានបង្គាប់ឲ្យជនជាប់ចោទទាំង៩រូប រួមគ្នាសងសំណងការខូចខាតជាប្រាក់ចំនួន១.៨០០.០០០.០០០ (មួយពាន់ប្រាំបីរយលាន) រៀល ទៅឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទទាំងនោះ ដើម្បីយកមកអនុវត្តទោស តាមអំណាចសាលក្រមផងដែរ៕
កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»