ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រចិន បន្តធ្លាក់ចុះនៅខែសីហា បង្ហាញសញ្ញាមិនស្រួលនៃសេដ្ឋកិច្ច
របាយការណ៍ស្ទង់មតិរបស់សេដ្ឋវិទូរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បង្ហាញថា សកម្មភាពរោងចក្រចិនប្រចាំខែទំនងនឹងបន្តធ្លាក់ចុះទៀតនៅខែសីហា ពោលគឺ៤ខែជាប់ៗគ្នា ដែលនេះជាសញ្ញាមិនស្រួលនៃសេដ្ឋកិច្ចក្រោមកម្សោយនៃតម្រូវការ។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលជាសូចនាករសកម្មភាពសេដ្ឋកិច្ច ត្រូវបានព្យាករថានឹងមាន ៤៩,៥ ពិន្ទុ កើនឡើងពី ៤៩,៤ កាលពីខែមុន ប៉ុន្តែនៅតែតិចជាងអត្រាដែលគេអាចរាប់ថាជាកំណើនសកម្មភាពរោងចក្រ នៅ ៥០ ពិន្ទុ។
ដំណើរការសេដ្ឋកិច្ចដែលមានទំហំ ១៩ ទ្រីលានដុល្លាររបស់ចិន ចាប់ផ្ដើមក្នុងឆមាសទី២ឆ្នាំដោយស្ថានភាពរដិបរដុបជាមួយនឹងសូចនាការផ្សេងៗ រួមទាំងតម្លៃ និងកម្សោយនៃអត្រាផ្ដល់ប្រាក់កម្ចីរបស់ធនាគារនៅខែកក្កដា ដែលបង្ហាញពីភាពបន្តខ្សោយនៃតម្រូវការក្នុងស្រុក ដែលរួមចំណែកខ្លាំងលើកំណើនសេដ្ឋកិច្ចចិន។
កម្សោយនៃការប្រើប្រាស់របស់ប្រជាជន គឺជាឧបសគ្គដ៏ធំដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្រោយវិបត្តីកូវីដ ដោយសារតែវិបត្តិអចលនទ្រព្យក្នុងរយៈពេលប្រមាណ ៣ ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យប្រជាជនរឹតត្បឹតការចំណាយរបស់ខ្លួន ទោះបីជារដ្ឋាភិបាលចិនបញ្ចេញគោលនយោបាយជំរុញផ្សេងៗក៏ដោយ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ