Connect with us

KPT+

ព្រះអង្គម្ចាស់ Harry ទម្លាយមូលហេតុដែលទ្រង់កម្របង្ហាញមុខបុត្រទាំង២អង្គ ឲ្យគេដឹង

បានផុស

នៅ

សាធារណជនតែងតែកោតសរសើរចំពោះរូបថតដ៏គួរឲ្យស្រឡាញ់របស់ព្រះអង្គម្ចាស់ George, ព្រះនាង Charlotte និងព្រះអង្គម្ចាស់ Louis ។ ប៉ុន្តែងាកមកកាន់បងប្អូនជីដូនមួយរបស់ទ្រង់គឺ Archie និង Lilibet កម្របង្ហាញមុខនៅមុខប្រព័ន្ធផ្សព្វផ្សាយណាស់។ នេះធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចំងល់យ៉ាងខ្លាំង។

ការពិតគឺថា សែស្រឡាយរបស់ Duchess of Sussex តែងតែចង់ចែករំលែករូបភាពបុត្រៗរបស់ពួកគេទៅកាន់ពិភពលោក ប៉ុន្តែប្រការនេះគឺមិនអាចធ្វើបានទេ។ ប្រភពនៃភាពចម្រូងចម្រាស បានកើតចេញពីការព្រួយបារម្ភរបស់ព្រះអង្គម្ចាស់ Harry និង Meghan ចំពោះសុវត្ថិភាពបុត្រទាំងពីរនៅពេលគង់នៅក្នុងចក្រភពអង់គ្លេស។ ជាពិសេសនៅពេលដែលទ្រង់ បានសម្រចបោះបង់តួនាទីរាជវង្សជាន់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះដែរ មិត្តម្នាក់របស់ Meghan បានបង្ហាញប្រាប់ US Weekly ថា គ្រួសាររបស់ព្រះអង្គម្ចាស់ William ត្រូវបានការពារយ៉ាងតឹងរ៉ឹងជាងមុន ដោយសារតែពួកគេងាយនឹងទទួលស្គាល់ពីមនុស្សជាច្រើន។ ផ្ទុយទៅវិញ បុត្រទាំងពីររបស់ Harry និង Meghan បែរជាមិនមានវត្តមានលើបណ្ដាញអ៉ិនធើណេត។ ពួកគេដឹងថា ពិភពលោកទាំងមូលចង់ឃើញបុត្រទាំងពីរ តែពួកគេនឹងរក្សាទម្រង់ទាបរហូតដល់បញ្ហាសុវត្ថិភាពត្រូវបានដោះស្រាយសម្រាប់ក្មេងៗ។

បញ្ហា​សន្តិសុខ​គ្រួសារ​ត្រូវ​បាន​ព្រះអង្គម្ចាស់ Harry ផ្ទាល់​និយាយ​ជា​សាធារណៈ​ ជារឿយៗទ្រង់ត្រឡប់ទៅប្រទេសអង់គ្លេសតែអង្គឯង ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់រាជវង្ស។ ឧទាហរណ៍​ គឺការឡើងគ្រងរាជ្យរបស់ស្តេច Charles ឬនៅពេលដែលស្តេចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ការបង្ហាញខ្លួននៅក្នុងភាពយន្តឯកសារ Tabloids នៅលើការសាកល្បងដែលចាក់ផ្សាយនៅលើ ITV កាលពីខែមុន ក៏ទ្រង់បានសម្តែងដោយស្មោះត្រង់ចំពោះសុវត្ថិភាពរបស់ប្រពន្ធ និងកូនរៗ ប្រសិនបើពួកគេត្រឡប់ទៅប្រទេសអង់គ្លេសជាមួយទ្រង់។

នាពេលនោះព្រះអង្គម្ចាស់ Harry បានមានបន្ទូលនៅលើភាពយន្តឯកសារ ITV Tabloids on Trial កាលពីដើមរដូវក្តៅនេះអំពីមូលហេតុដែលគាត់នឹងមិនយក Meghan ឬកូនរបស់គាត់ទៅចក្រភពអង់គ្លេសថា «​ចុះយ៉ាងណាបើជនអស្ថិរភាពអានព័ត៌មានក្នុងសារព័ត៌មាន រួចចាត់វិធានការ? ពួកគេអាចប្រើកាំបិត ឬទឹកអាស៊ីត នោះជាកង្វល់ពិតរបស់ខ្ញុំ ហើយមូលហេតុដែលខ្ញុំមិនបាននាំប្រពន្ធ និងកូនរបស់ខ្ញុំត្រឡប់ទៅប្រទេសអង់គ្លេសវិញ»។

លើសពីនេះទៀតដែរ ព្រះអង្គម្ចាស់ Harry និង Meghan ត្រូវបានដកហូតសិទ្ធិសន្តិសុខរបស់ទ្រង់នៅក្នុងចក្រភពអង់គ្លេស។ នេះបណ្តាលឲ្យទ្រង់ប្តឹងទៅ Home Office ជុំវិញការសម្រេចចិត្តផ្លាស់ប្តូរកម្រិតសុវត្ថិភាពផ្ទាល់ខ្លួនរបស់ទ្រង់ក្នុងខែកុម្ភៈ ឆ្នាំ ២០២០។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិសម្រាប់ការការពារក្រោន និងតួលេខសាធារណៈ (Ravec)។ កាល​ពី​ខែ​មេសា​កន្លង​ទៅ ព្រះអង្គម្ចាស់ Harry បាន​ចាញ់​បណ្តឹង​ឧទ្ធរណ៍​នៃ​សំណុំ​រឿងប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល។

យ៉ាងណាមិញ ម្ដងម្កាលអ្នកគាំទ្របានឃើញ Archie ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់ព្រះអង្គម្ចាស់ Harry និង Meghan នៅ Botswana ។ រូបភាពរបស់បុត្រទាំងពីរក៏បានលេចចេញយ៉ាងខ្លីនៅក្នុងភាពយន្តឯកសារ Harry & Meghan ដែលបានចេញផ្សាយនៅលើ Netflix ។ ជារឿយៗអ្នកទាំងពីរដាក់កម្រិតលើការចែករំលែករូបថតកូនៗរបស់ពួកគេក្នុងឱកាសពិសេស ដូចជាថ្ងៃខួបកំណើត ហើយថែមទាំងព្យាយាមផ្តល់ឲ្យពួកគេនូវជីវិតធម្មតាមួយប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ដេច​​ក្មេងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ វៀតណាម សោយ​រាជ្យ​ក្នុងព្រះជន្ម​ជាង ១ វស្សា តែសុគតនៅ ១៧ ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម