Connect with us

ព័ត៌មានជាតិ

សមិទ្ធផល​ថ្មី​នាឡិកាកម្ពស់ ៣៥ ម៉ែត្រ នៅខេត្តកំពត ទទួលការ​សរសើរ​ពីនាយករដ្ឋមន្រ្តី​កម្ពុជា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពតដែល​បានខិតខំបង្កើត​សមិទ្ធផលថ្មីនាឡិកាដ៏ធំបន្ថែមពីរូបសំណាកសេះសមុទ្រ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក មកទស្សនានៅខេត្តកំពត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្រនាឡិកាដ៏ធំមានកម្ពស់ខ្ពស់ជាងនៅកម្ពុជាមួយទៀត​ បានក្លាយជា​ជា​សមិទ្ធផលថ្មី​មួយ​ទៀត ដែលបានផ្តល់ភាពទាក់ទាញ និងលើកកម្ពស់វិស័យទេសចរណ៍នាខេត្តជាប់សមុទ្រខេត្តកំពត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសើរដល់រដ្ឋបាលខេត្តកំពត ដែលបានខិតខំបង្កើតសមិទ្ធផលថ្មី រួមចំណែកក្នុងការលើកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ហើយបន្ថែមជាជម្រើសសម្រាប់មហាជនអញ្ជើញទៅទស្សនា។

នាឡិកាខ្នាតធំ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិកាមានទំហំអង្កត់ផ្ចិត ៩,៧០ ម៉ែត្រ មានរេចនាបទបែបខ្មែរ បានសាងសង់ឡើងនៅទីតាំងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងខេត្តកំពត កាន់តែច្រើនឡើងបន្ថែមទៀត។

ក្រោមការដឹកនាំ និងកិច្ចចង្អុលការផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្ត មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ពិសេស លោកអភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម