សន្តិសុខសង្គម
តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ៦នាក់ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៦នាក់ និងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀនជិត៤០០គីឡូក្រាម ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ តាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅ០៤ទីតាំង នៅគោលដៅផ្សេងៗគ្នា។
គោលដៅទី១ នៅវេលាម៉ោង ១៥និង ៤០នាទី នៅចំណុចបណ្តោយផ្លូវលំ ភូមិជ្រៃកោង សង្កាត់ ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។គោលដៅទី២នៅវេលាម៉ោង ១៦និង ៤០នាទី នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋនៈ TOTAL ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គោលដៅទី៣ នៅវេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចផ្ទះលេខWG៧១ ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី៤ វេលាម៉ោង ២០ និង ០១ នាទី នៅចំណុចផ្ទះលេខ១៦ដេ ផ្លូវលេខ២អា បុរីលឹមឈាងហាក់ហ្គ្រីនហួម ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនល្មើស ចំនួន៦នាក់ ក្នុងស្រី០២នាក់ ៖ ទី១៖ ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី ជនជាតិខ្មែរ អាយុ៥១ឆ្នាំ, ទី២៖ ឈ្មោះ សេង គីម ភេទស្រី ជនជាតិខ្មែរ អាយុ២៦ឆ្នាំ, ទី៣៖ ឈ្មោះ រី សុខលិ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ឆ្នាំ, ទី៤៖ ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៨ឆ្នាំ, ទី៥៖ ឈ្មោះ ជួន ចំរើន ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ, និង៦៖ ឈ្មោះ អេង គីមសាយ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ។ និងដកហូត វត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៥៤ ២៩២. ៤០ក្រាម, គ្រឿងញៀនប្រភេទកេតតាមីន (Ketamine) ១២៧ ៦០៦.៨០ក្រាម, គ្រឿងញៀនហេរ៉ូអ៊ីន (Heroine) ៧៧០០ក្រាម សរុបគ្រឿងញៀនជិត៣៩០គីឡូក្រាម និង រថយន្ត Pruise ០១គ្រឿងផងដែរ៕
អត្ថបទ៖ សុភា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់