Connect with us

ព័ត៌មានជាតិ

វត្តភ្នំ​ខ្លែង​ក្រៅពី​កន្លែង​កម្សាន្ត​បែប​វប្បធម៌ ក៏​ជាទី​សក្ការៈ​ផងដែរ

បានផុស

នៅ

តាកែវ ៖ រមណីយដ្ឋាន​វត្តភ្នំ​ខ្លែង គឺជា​គោលដៅ​ទេសចរណ៍ បែប​វប្បធម៌ ធម្មជាតិ ហើយក៏​ជាទី​អារាម​ដែលមាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន នឹង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិន​ថា ថ្ងៃ​ឈប់សម្រាក​បុណ្យ ឬ​ថ្ងៃ​ឈប់សម្រាក​សៅរ៍ អាទិត្យ​ទេ តែងតែមាន​មហាជន មក​ធ្វើ​ការគោរព​សក្ការៈ បន់ស្រន់ សុំ​សេចក្ដីសុខ ពឹង​លើ​ជំនឿ​ដ៏​ស័ក្ដិ​សិ​ទិ្ធ តាម​បែបបទ​ព្រះពុទ្ធសាសនា ពិសេស​អ្នកទេសចរ​ទាំងឡាយ ឬ​ប្រជាជន​គ្រប់ទិសទី តែងតែ​មក​ទស្សនា​កម្សាន្ត​លេង និង​នាំយក​បាយទឹក​មក​ធ្វើបុណ្យ​ប្រគេន​ព្រះសង្ឃ​តាម​ទំនៀមទម្លាប់​របស់​ខ្មែរ​។

រមណីយដ្ឋាន​វត្តភ្នំ​ខ្លែង ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ខ្លែង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ប៉ែក​ខាងត្បូង​នៃ​ខេត្តតាកែវ មាន​ចម្ងាយ​១២ គ​.​ម ពី​ទី​រួម​ខេត្តតាកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ដែល កកើតឡើង​តាំងពី​ឆ្នាំ​១៧៥៣ មក​ម្ល៉េះ៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម