ព័ត៌មានជាតិ
ក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់
នាថ្ងៃ៣១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង១៩៖៥០នាទី មានករណីបើកបររថយន្តក្រឡាប់ដោយឯងៗ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់ពីមន្ត្រីប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។ ក្នុងមានអ្នករួមដំណើរជាមួយចំនួន ៤នាក់ ទី១.ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ ៨ឆ្នាំ មុខរបរសិស្ស ស្លាប់នៅកន្លែងកើតហេតុ ទី.២ ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ ទី.៣ ឈ្មោះ ស៊ន លីមីង ភេទប្រុស អាយុ ៤ឆ្នាំ (រងរបួសធ្ងន់)។ អ្នកទាំង៣ ខាងលើ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំណែក ទី.៤ ឈ្មោះ ប្រាក់ វីរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ (ស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមត្ថកិច្ចបន្តថា រថយន្តបើកបរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាល លូ ក្រឡាប់ចូលទឹកប្រឡាយពីខាងជើងផ្លូវ។

ហេតុការណ៍ដ៏សង្វេគនេះ តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ គឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង