ព័ត៌មានជាតិ
ប្រើប្រាស់គ្រឿងញៀនដល់កម្រិតកូនប្រុស ដុតផ្ទះឪពុកខ្លួនឯងឆេះគ្មានសល់
ផ្ទះមួយខ្នង រួមនឹងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវបានអណ្ដាតភ្លើងលេបត្របាក់គ្មានសល់ នឹងក្លាយទៅជាផេះផង់ បន្ទាប់ពីត្រូវកូនប្រុសដុតបំផ្លាញចោល ដោយសារឥទ្ធិពលនៃសារធាតុញៀន។
ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០៩នាទីព្រឹក នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនបង្កមានឈ្មោះ អ៊ុក កូរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ និងត្រូវជាកូនបង្កើតជនរងគ្រោះ ឈ្មោះ អ៊ុក គា ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នាជាម្ចាស់ផ្ទះ ដែលលំនៅឋាននោះមានទំហំ ៦.៥ x ២០ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី សសរបេតុង និងសម្ភារះក្នុងផ្ទះឆេះគ្មានសល់ សរុបជាទឹកប្រាក់អស់ចំនួនប្រហែល ២០,០០០$ (ពីរម៉ឺនដុល្លា)។
ករណីនេះដែរ បន្ទាប់ពីបានធ្វើការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចជំនាញ និងដោយមានការបកស្រាយពីម្ចាស់ផ្ទះដែលជាជនរងគ្រោះនោះ មូលហេតុ គឺកូនប្រុសដែលបានប្រើប្រាស់គ្រឿងញៀនដល់កម្រិតជាអ្នកដុតបំផ្លាញ ហើយបច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួចហើយដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់