ព័ត៌មានជាតិ
វត្តភ្នំខ្លែង ក្រៅពីកន្លែងកម្សាន្តបែបវប្បធម៌ ក៏ជាទីសក្ការៈបន់ស្រន់ដ៏ស័ក្ដិសិទិ្ធផងដែរ
រមណីយដ្ឋានវត្តភ្នំខ្លែង គឺជាគោលដៅទេសចរណ៍បែបវប្បធម៌ធម្មជាតិ ហើយក៏ជាទីអារាមដែលមានការចាប់អារម្មណ៍ពីសំណាក់មហាជន និងពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងជាទីសក្ការៈបន់ស្រន់ដ៏ស័ក្ដិសិទិ្ធផងដែរ។
មិនថា ថ្ងៃឈប់សម្រាកបុណ្យ ឬថ្ងៃឈប់សម្រាកសៅរ៍-អាទិត្យទេ តែងមានមហាជន មកធ្វើការគោរពសក្ការៈ បន់ស្រន់ សុំសេចក្ដីសុខ ពឹងលើជំនឿដ៏ស័ក្ដិសិទិ្ធ តាមបែបបទព្រះពុទ្ធសាសនា ពិសេសអ្នកទេសចរទាំងឡាយ ឬប្រជាជនគ្រប់ទិសទី តែងតែមកទស្សនាកម្សាន្តលេង និងនាំយកបាយទឹកមកធ្វើបុណ្យប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់របស់ខ្មែរ។
រមណីយដ្ឋានវត្តភ្នំខ្លែង ស្ថិតនៅក្នុងភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ប៉ែកខាងត្បូងនៃខេត្តតាកែវ មានចម្ងាយ១២ គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ដែលកកើតឡើងតាំងពីឆ្នាំ ១៧៥៣ មកម្លេះ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា