Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រង​ការ​ចោទ​ប្រកាន់​ថាទិញ​​ពាណិជ្ជកម្ម​​​លើ Google ដើម្បី​បង្ខូចឈ្មោះស្ថាប័ន UN

បានផុស

នៅ

រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពី​រឿង​ទិញការផ្សាយពាណិជ្ជកម្មនៅលើ Google ដើម្បីបង្ខូចកិត្តិយសទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) និងរារាំង​ដល់​ការបរិច្ចាគ​ជំនួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​របស់ UNRWA កាល​ពី​ថ្ងៃ​ទី​៣១​ខែ​សីហា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Philippe Lazzarini ប្រធាន​ UNRWA បានប្រកាស​នៅ​លើ​បណ្ដាញ​សង្គម X ដើម្បីបរិហារអំពីអ្វីដែលលោកបានពិពណ៌នាថាជា «យុទ្ធនាការព័ត៌មានមិនពិត» ធ្វើ​​ឡើង​ដោយអ៊ីស្រាអែល ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។ លោក Lazzarini បាននិយាយថា «ការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានខុស នៅតែបន្ត​​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជាអាវុធក្នុងសង្គ្រាម​តំបន់​ហ្គាហ្សា»។

លោក​បានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថាបានទិញការផ្សាយពាណិជ្ជកម្មរបស់ Google ដើម្បីរារាំងអ្នកប្រើប្រាស់ពីការ​ផ្ដល់​ជំនួយ​ដល់ UNRWA និងដើម្បីអនុវត្តយុទ្ធនាការបរិហារកេរ្តិ៍ប្រឆាំងនឹង​ស្ថាប័ន​អង្គការ​សហ​ប្រជាជាតិ។ លោក Lazzarini បានកត់សម្គាល់ថា៖ «UNRWA គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតដែលឆ្លើយតបទៅនឹងវិបត្តិនៅហ្គាហ្សា» ដោយសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនត្រឹមតែធ្វើឲ្យ​ខូចកេរ្តិ៍ឈ្មោះរបស់ទីភ្នាក់ងារប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតក្រុម​ការងារ​របស់​ខ្លួន​ផងដែរ។

លោក Lazzarini បានអំពាវនាវឲ្យបញ្ចប់ «ទង្វើ​ដោយចេតនា» ក្នុង​ការ​ផ្សព្វផ្សាយព័ត៌មានមិនពិត និងបានជំរុញឲ្យ​មានការស៊ើបអង្កេតលើបញ្ហានេះ។ លោកក៏បានរិះគន់ក្រុមហ៊ុនជា​ច្រើន រួមទាំងបណ្ដាញ​សង្គមផងដែរ សម្រាប់ការទទួលយកផលចំណេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបាន​ចាត់​វិធានការ​រឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាព​ទាំង​នោះ។

អ៊ីស្រាអែល បានជំរុញ​ជាយូរមកហើយនូវការបិទ UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិតែមួយគត់ ដែលមានកាតព្វកិច្ចជាពិសេស ក្នុង​ការ​ដោះស្រាយតម្រូវការមូលដ្ឋានរបស់ជនភៀសខ្លួនប៉ាឡេស្ទីន។ UNRWA ត្រូវបានបង្កើតឡើងដោយ​សេចក្ដី​សម្រេច​របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ​១៩៤៩ សម្រាប់​ផ្តល់ជំនួយ និងការការពារដល់ជនភៀសខ្លួននៅហ្ស៊កដានី ស៊ីរី លីបង់ តំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីប៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរី រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ នៅបឹងកន្សែង

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្និសីទ​រដ្ឋភាគី​ស្តីពីអាកាសធាតុ​នៅសប្តាហ៍​ក្រោយ​ ​អាចសោះកក្រោះ​​ ព្រោះ​អាមេរិក​ត្រៀម​ដកខ្លួន​វិញ ​​​ក្រោយ​ត្រាំឈ្នះ​

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​

ព័ត៌មានជាតិ២២ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

​អ៊ីរ៉ង់​បញ្ជូន​​ឃាតករ​​ទៅសម្លាប់​លោក​ត្រាំ​​ជាការសងសឹក​​ជូន​ឧត្តមសេនីយ៍ ​Qassem Soleimani

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាត​​នៅ​ស្ថានីយ​រថភ្លើង​បណ្តាល​ឱ្យ​ស្លាប់​​​និង​របួស​ជិត​១០០​នាក់​​នៅ​ប៉ាគីស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម