ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្តើមដំណើរការប្រឡងឌីប្លូមនៅព្រឹកនេះ ជាមួយបេក្ខជនជាង២០ម៉ឺននាក់
ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ ជាមួយបេក្ខជនដាក់ពាក្យប្រឡងជាង២០ម៉ឺននាក់ និងមានជាង២ពាន់មណ្ឌលនៅទូទាំងប្រទេស។

បើតាមលោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ ប្រព្រឹត្តិនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៩កញ្ញា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២០១៧១២នាក់ ស្រី១០៧៨០៦នាក់ ចែកជា២០៩៦មណ្ឌល ទាំងរដ្ឋ និងឯកជន មានបេក្ខជនស្វៃរិន និងបំពេញវិជ្ចាចំនួន៩០២នាក់ បេក្ខជនគថ្លង់២៩នាក់ ស្រី១៦នាក់ និងបេក្ខជនពិ
ការភ្នែក១៣នាក់ស្រី៦នាក់ផងដែរ។ ក្នុងនោះបេក្ខជនមកពីគ្រឹះស្ថានឯកជនមានចំនួន១៦៨៤៧នាក់ ស្រី៨៥៥៥នាក់ ដែលមានមណ្ឌលប្រឡងចំនួន៣១៨មណ្ឌល ។
លោកស្រីបានគត់សម្គាល់ថា ក្នុងចំណោមបេក្ខជនខាងលើនៅមណ្ឌលភ្នំពេញមានបេក្ខជនប្រឡងច្រើនជាងគេមានចំនួន២៨១៤៩នាក់ ស្រី១៤២៧១នាក់ មានមណ្ឌលចំនួន២៦២មណ្ឌល ក្នុងនោះរដ្ឋមាន៦៨មណ្ឌល និងឯកជនមាន១៩៤មណ្ឌល។ បន្ទាប់មកខេត្តកណ្តាលមានបេក្ខជន១៧៣៩៨នាក់ ស្រី៩១៦២នាក់ មាន១៤៥មណ្ឌលក្នុងនោះរដ្ឋមាន១៣៩មណ្ឌល និងឯកជនមាន៦មណ្ឌល។

លោកស្រីបានបន្តថា តួលេខនេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង២៣៥៧៨នាក់ ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន ១៧៨១៣៤នាក់ ស្រី ៩៤៨០៥ នាក់ ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន ១០ នាក់ ស្រី ៦នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ បេក្ខជនគថ្លង់ចំនួន២៧ នាក់ ស្រី ៨ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ស្រី ១០ នាក់ ដោយមានមណ្ឌលប្រឡងចំនួន១៧៤៣មណ្ឌលចែកជា៨០៩០ បន្ទប់។

លោកស្រីបានបន្តទៀតថា ឆ្នាំនេះក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។មន្ទីរអប់រំយុវជននិងកីឡាមានភារកិច្ចបញ្ជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាពនិងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង