Connect with us

ព័ត៌មានជាតិ

កម្ពុជាពង្រឹងវិធានចត្តាឡីស័កតាមព្រំដែនផ្លូវគោក ទឹក និងអាកាស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអឹមផកប្រភេទថ្មី

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា កម្ពុជាបាននិងកំពុងពង្រឹងវិធានចត្តាឡីស័កតាមព្រំដែនផ្លូវគោក
ផ្លូវទឹក និងផ្លូវអាកាសដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអឹមផក(Clad1b)ប្រភេទថ្មីចូលមកប្រទេសកម្ពុជាបើទោះបីជារហូតមកដល់ពេលនេះកម្ពុជាមិនមានករណីឆ្លងជំងឺអឹមផកប្រភេទថ្មីនេះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រ
សាសន៍ថា ចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២២ដល់ថ្ងៃទី៣០ខែសីហា២០២៤ នៅលើពិភពលោកមានករណីជំងឺអឹមផកចំនួន១០៣៤៤៦ករណី ក្នុងនោះស្លាប់ចំនួន២២៥ ស្លាប់នៅលើប្រទេសចំនួន១២៣។ ចំណែកប្រទេសនៅតំបន់អាស៊ានមានករណីឆ្លងចំនួន១១៧៧ករណី ក្នុងនោះ១៨ករណីស្លាប់ភាគច្រើននៅប្រទេសថៃ១០ក្នុងចំណោមអ្នកជំងឺ៨០៨ករណីនិងវៀតណាម៨ករណីក្នុង២០០ករណី។ ចំពោះកម្ពុជាមាន២០ករណីតែមិនមានករណីស្លាប់ទេ។

លោកវេជ្ជបណ្ឌិតបានបន្តថា កន្លងមកយើងបានរកឃើញករណីសង្ស័យជាច្រើនករណីហើយបានសំណាកទៅធ្វើតេស្តនៅមន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រតែតហូតមកដល់ពេលនេះយើងមិនទាន់រកឃើញករណីជំងឺប្រភេទថ្មី និងប្រភេទចាស់ក៏អត់មានរកឃើញដែរចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មករហូតមកដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤នេះ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទោះបីជាមិនទាន់មានករណីឆ្លងជំងឺអឹមផកប្រភេទថ្មីនេះក៏ដោយក៏ក្រសួងសុខាភិបាលបានពង្រឹងវិធានសុខាភិបាលដោយធ្វើចត្តាឡឺស័កនៅតាមព្រំដែនគោកទឹក និងអាកាសដើម្បីឱ្យប្រាកដថាមិនមានជំងឺនេះឆ្លងចូលមកកម្ពុជាហើយប្រសិនបើឆ្លងចូលត្រូវទប់ស្កាត់កុំឱ្យមានឆ្លងរាលដាលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃអ្នកជំងឺនិងសេដ្ឋកិច្ចគ្រួសារ។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា តាមអ្នកជំនាញអង្គការសុខភាពពិភពលោកជំងឺអឹមផកប្រភេទបំលែងថ្មីនេះវាមានការឆ្លងលឿនជាងប្រភេទជំងឺអឹមផកប្រភេទចាស់
(Clade2) ដែលតម្រូវឱ្យប្រទេសជាសមាជិកនៅលើពិភពលោកយកចិត្តទុកដាក់ក្នុងការបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលាពិសេសធ្វើយ៉ាងមិចកុំឱ្យមានឆ្លងរីករាលដាលព្រោះវាឆ្លងលឿនជាងជំងឺអឹមផកចាស់តែអត្រាស្លាប់មានត្រឹម៣%ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា យ៉ាងណាក៏ដោយប្រទេសកម្ពុជាត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ថា ជាប្រទេសមានប្រព័ន្ធតាមដានរកឃើញរហ័ស និងទាន់ពេលវេលាដូចជាជំនាន់កូវីដ១៩កើតឡើងដំបូងបន្ទាប់ពីមានការផ្ទុះនៅប្រទេសចិនហើយបានទប់ស្កាត់បានទាន់ពេលវេលារហូតដល់ជាង១ឆ្នាំទើបបានមានឆ្លងតាមសហគមន៍។

លោកវេជ្ជបណ្ឌិតបានប្តេជ្ញាថា «យើងនឹងខិតខំធ្វើឱ្យបានល្អដូចជំនាន់ការរាតត្បាតជំងឺកូវីដអីចឹងដែរ»។ លោកវេជ្ជបណ្ឌិតបានពន្យល់ថា ចំពោះការរោគសញ្ញា និងការព្យាបាលជំងឺអឹមផកប្រភេទថ្មីនេះដូចទៅនឹងជំងឺអឹមផកប្រភេទចាស់ដែរទេដូចជាមានចេញកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាលឈឺសាច់ដុំ និងឈឺចង្កេះ និងអស់កម្លាំង។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋមិនត្រូវប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់
តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុសរួមមាន សម្លៀកបំពាក់ ពូក
កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ល។ជាមួយគ្នានេះដែរ វីរុសនេះឆ្លងពីម្តាយទៅកូនតាមរយៈទងសុកក្នុងអំឡុងពេលឬក្រោយពេលសម្រាលការប៉ះផ្ទាល់បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។ ត្រូវប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញា
ជំងឺអឹមផក សម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអឹមផកប្រើប្រាស់និងតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផកនិងអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែល លាងដៃ ឬអាល់កុលលាងដៃ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋបើមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផកត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យពិគ្រោះឬធ្វើតេស្តរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់លេខ១១៥ដើម្បីទទួលបានការណែនាំនិងពិគ្រោះយោបល់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក Trudeau ជំទាស់​ដាច់​អហង្ការ​ដែល ត្រាំ ចង់​បាន​កាណាដា​ធ្វើ​ជា​រដ្ឋ​ទី​៥១​របស់​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម