ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ស្ទាក់ចាប់ដ្រូនអ៊ុយក្រែនជាង ១៥០ គ្រឿង ក្នុងការវាយលុកទ្រង់ទ្រាយធំ
ប្រទេសរុស្ស៊ីបញ្ជាក់ថា ខ្លួនបានរារាំងការវាយប្រហារអាកាសទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ដោយស្ទាក់ចាប់ដ្រូនចំនួន១៥៨គ្រឿងនៅ១៥តំបន់ រួមទាំងដ្រូន២គ្រឿងនៅទីក្រុងមូស្គូផងដែរ។
តាមការឲ្យដឹងពីក្រសួងការពារជាតិរុស្ស៊ីនិងចុះផ្សាយដោយ Al Jazeera កាលពីថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ២០២៤, ដ្រូនចំនួន៤៦គ្រឿង ត្រូវបានបាញ់ទម្លាក់លើតំបន់ Kursk ជាកន្លែងដែលប៉ុន្មានសប្តាហ៍មកនេះ អ៊ុយក្រែន បានបញ្ជូនទ័ពចូលលុកលុយដីរុស្ស៊ី ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ក្រសួងបន្តថា ដ្រូន៣៤គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់នៅតំបន់ Bryansk, ២៨គ្រឿងនៅ Voronezh, ១៤គ្រឿងនៅ Belgorod និងច្រើនគ្រឿងទៀតនៅកន្លែងផ្សេងៗ។
ទន្ទឹមនោះ អភិបាលក្រុងមូស្គូលោក Sergei Sobyanin និយាយថា បំណែកដ្រូនដែលត្រូវបាញ់ទម្លាក់ បានបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែង។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់និងរបួសទេ។
ប៉ុន្មានម៉ោងបន្ទាប់ពីស្ទាក់ចាប់នោះ កងកម្លាំងរុស្ស៊ីស្រាប់តែបើកការវាយប្រហារសងសឹកជាថ្មីលើទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែនគឺ Kharkov ខណៈយោងតាមមន្ត្រីអ៊ុយក្រែន, មីស៊ីលរុស្សីយ៉ាងតិច១០គ្រាប់ បានវាយប្រហារទីតាំងជាច្រើនរួមទាំងផ្សារទំនើបមួយកន្លែងផងដែរ ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច៤៤នាក់រងរបួស ក្នុងនោះមានកុមារ៥នាក់។
រម្លឹកទៅសប្តាហ៍មុន រុស្ស៊ី ក៏បានបើកការវាយប្រហារទ្រង់ទ្រាយធំទូទាំងប្រទេសអ៊ុយក្រែន ជាមួយមីស៊ីលនិងដ្រូនរាប់រយគ្រឿង ផងដែរ ខណៈទស្សនាវដ្តី Forbes Ukraine និង Ekonmichna Pravda ប៉ាន់ប្រមាណថា រុស្ស៊ី ចាយប្រាក់អស់ប្រហែល១.២ទៅ១.៣ពាន់លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការនោះ។
ការវាយប្រហារនោះក៏បណ្តាលឲ្យមានមនុស្សស្លាប់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ហើយត្បិតតែវាមានទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែមិនទាន់ធំដូចខែធ្នូឆ្នាំ២០២៣ទេ ដែលកាលនោះរុស្ស៊ីបានបាញ់មីស៊ីលរហូតដល់ទៅ១៥៨គ្រាប់ ស្រោចលើអ៊ុយក្រែនឯណោះ។
មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន ឧត្តមសេនីយ៍ឯក Mykola Oleschuk និយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយប្រើមីស៊ីលជាច្រើនប្រភេទ បាញ់ពីលើអាកាសផង ដីគោកផង និងចេញពីសមុទ្រផង។
តាមការបញ្ជាក់ពីលោក Oleschuk, រុស្ស៊ីបានប្រើប្រាស់ដ្រូន Shahed ចំនួន១០៩គ្រឿង, មីស៊ីល Kh-101 ៧៧គ្រាប់, មីស៊ីល Kh-22 ៣គ្រាប់, មីស៊ីលបាញ់ពីនាវាមុជទឹកប្រភេទ Kalibr ២៨គ្រាប់, មីស៊ីលបាលីស្ទិក Iskander-M ៦គ្រាប់, មីស៊ីលបាញ់ពីអាកាស Kh-47M2 Kinzhal ៣គ្រាប់និងមីស៊ីល Kh-59/Kh-69 ចំនួន១០គ្រាប់។
ទោះបីជាយ៉ាងណាក៏ដោយ គេមើលឃើញថា សកម្មភាពរបស់រុស្ស៊ីចុងក្រោយនេះ គឺមានចេតនាបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់លោក Zelensky បើកប្រតិបត្តិការវាយលុកឆ្លងដែនយ៉ាងភ្ញាក់ផ្អើលចូលដីរុស្ស៊ី ហើយថែមទាំងដណ្តើមការគ្រប់គ្រងទីតាំងមួយចំនួនទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន មួយថ្ងៃបាញ់មីស៊ីល១២៧គ្រាប់ និងដ្រូន ១០៩គ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា