ព័ត៌មានអន្ដរជាតិ
ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត
ប្រទេសហ្វីលីពីននៅតំបន់អាស៊ីអាគ្នេយ៍ បានរកឃើញការឆ្លងជំងឺ mpox ៣ករណីថ្មីទៀត នាំឲ្យការឆ្លងសរុបក្នុងឆ្នាំនេះកើនដល់ ៨ករណី។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ២០២៤, ករណីទាំង៣នេះគឺសុទ្ធសឹងជាពូជមិនសូវគ្រោះថ្នាក់ Clade 2 ដោយក្នុងនោះ២ករណីរកឃើញនៅទីក្រុងម៉ានីល និងមួយករណីទៀត រកឃើញនៅតំបន់ Calabarzon។
ទោះបីជាយ៉ាងណាក៏ដោយ បើគិតចាប់តាំងពីខែកក្កដាឆ្នាំ២០២២មក ប្រទេសហ្វីលីពីន បានរកឃើញការឆ្លងសរុបទៅដល់១៧ករណីទៅហើយ។
កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
នៅឆ្នាំ២០២៤ ប្រទេសជាងដប់នៅទ្វីបអាហ្វ្រិក បានរាយការណ៍ពីការផ្ទុះជំងឺ mpox ខណៈគ្រាន់តែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានការឆ្លងជាង៩០%ទៅហើយ។
តាមពិតទៅ mpox បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។
សម្រាប់រោគសញ្ញា, mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទ្វីបអាហ្វ្រិកផ្ទុះជំងឺ mpox ខ្លាំង, មួយសប្តាហ៍ឆ្លងជិត ៤ពាន់ករណី និងស្លាប់៨១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា