Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ៣០ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

បានផុស

នៅ

នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ មាន​ភ្ញៀវទេសចរ​បរទេស​ជាង ៦៥ ម៉ឺន បានទិញសំបុត្រ​ចូលទស្សនារមណី​យដ្ឋាន​អង្គរ គិតជាទឹក​ប្រាក់​​​ប្រមាណជាង ៣០ លានដុល្លារ កើនឡើង ៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៤ ​បង្ហាញ​ថា គិតចាប់ពីខែមករា-សីហា ​មានភ្ញៀវទេសចរបរទេសចំនួន ៦៥១ ៥៥៧ នាក់ បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៣០,៧៦% ខណៈប្រាក់ចំណូល​ទទួល​បានពីការលក់សំបុត្រចំនួន ៣០ ៣៣៣ ២២៩ ដុល្លារ កើនឡើង៣១,៣៦% ប្រៀបធៀបរយៈ​ពេលដូចគ្នានៅឆ្នាំ ២០២៣។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ប្រាប់​កម្ពុជាថ្មីថា ភ្ញៀវទេសចរនៅកម្ពុជា​មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ បន្ទាប់ពីឆ្លង​កាត់វិបត្តិកូវីដ១៩ នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈ​តួលេខ​​ដែល​កើន​ឡើង​ភាគ​ច្រើន​ គឺការឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងប្រទេសថៃ និងប្រទេសវៀតណាម ដែលទេសចរ​ចូលមករយៈពេលខ្លីហើយចេញទៅវិញ។

យោងតាមក្រសួងទេសចរ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ​សរុបចំនួនជាង ៣,១៦ លាន​​​នាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។

ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន​៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម