Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានប្រាក់កម្ចី និងជំនួយឥតសំណងចំនួន៩៣,៦ លានដុល្លារពី ADB

បានផុស

នៅ

ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៨៨​ 000 គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន ៥0 ក្នុងប្រាំបួន​ខេត្ត នៃប្រទេស កម្ពុជានឹងទទួលបានការកែលម្អ និងការពង្រីក​ការផ្គត់​ផ្គង់​ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH)​ ដែលធន់នឹងអាកាស​ធាតុ​ និងប្រកប​ដោយ​បរិយាបន្ន នៅទីជនបទ​ បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២ខែកញ្ញានេះបានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដល់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន​ នៅ​តំបន់​ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ក្នុងការផ្តល់លទ្ធភាពទទួលបាន​ជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព​ នៅ​តំបន់​ជនបទ និង ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន​ គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកប​ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍ថា​ «កម្មវិធី​នេះគាំទ្រ ‘WASH ដើម្បីទាំងអស់គ្នា’ ដោយផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋរស់នៅ​តំបន់​ដាច់ ស្រយាល។

លោកស្រីបានគូសបញ្ជាក់ថា៖«វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បី​និរន្តរភាព និង ភាពធន់នឹងអាកាសធាតុ»។

​កម្មវិធីនេះនឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមាន​សុវត្ថិ ភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការ​បន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុង​ ការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព​។ នេះបើយោងតាម ADB។

ជាមួយគ្នានេះដែរ កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន​ ៣​ លានដុល្លារ​ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅ ក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ កម្មវិធីនេះនឹងផ្តោតសំខាន់លើការជួយដល់​ ខេត្តបន្ទាយ​មានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង​ ស្ទឹងត្រែង។

ជំនួយបច្ចេកទេសចំនួន ៦00.000​ ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយ បរធនបាល​ភាពជា​ដៃគូ​ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជា​ដៃគូ​ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការពង្រឹង​សមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។

បើយោងតាមADB ក្នុងឆ្នាំ ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព​មាន ២៩% នៅទូទាំងប្រទេស  និង ២0% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបាន​អនាម័យ​មូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤%​​​ នៅ តំបន់ជនបទ។ ការបន្ទោរបង់ពាសវាលពាសកាល​​ ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទ​ប្រហែល ​២ ​លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជម្ងឺ ឆ្លងតាមរយៈទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៧ នាទីutes មុន

តារានិករ Gemini មានរាសីបែបណា ក្នុងឆ្នាំ2025នេះ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យពន្លឿនការដោះស្រាយករណីពលរដ្ឋដាក់តាមទំព័រហ្វេសប៊ុករបស់លោក និងសម្ដេច ស ខេង ឱ្យឆាប់ចប់

ព័ត៌មានជាតិ១៤ នាទីutes មុន

ឆ្នាំ ២០២៥ ស្រុកព្រែកប្រសព្វ​ជាប់ដងទន្លេ ដាក់ផែនការចុះបញ្ជីដីធ្លី​ចំនួន ២២ ២៩៧ ក្បាលដី​ជូន​ប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចំណាប់ខ្មាំង៣៣​នាក់ នឹង​ត្រូវ​ក្រុម​ហាម៉ាស​ដោះលែង ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​កិច្ច​ព្រមព្រៀង

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋាភិបាលនឹងធ្វើការកៀរគរទុនជាង១២៣លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្រររដ្ឋក្នុងឆ្នាំ២០២៥នេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម