ព័ត៌មានជាតិ
ដាំដំណាំបន្ទាប់បន្សំជុំវិញផ្ទះ មិនឲ្យកសិករក្លាយជាអ្នកមាន តែមិនប្រឈមខ្វះខាតជីវភាពប្រចាំថ្ងៃ
កសិករក្នុងស្រុកបាណន់ខេត្តបាត់ដំបង បានប្រាប់កម្ពុជាថ្មីថា ក្រៅពីដំណាំស្រូវ ការធ្វើកសិកម្មបន្ទាប់បន្សំអាចឱ្យពួកគាត់រកចំណូលសម្រាប់ដោះបន្ទុកសេដ្ឋកិច្ចប្រចាំថ្ងៃ បើទោះបីមិនបានសេសសល់ធ្វើជាអ្នកមាន តែអាចផ្គត់ផ្គង់ក្នុងការបរិភោគប្រចាំថ្ងៃមិនប្រឈមលំបាកក្នុងជីវភាព។
លោក ឈៀង រុំ និងអ្នកស្រី សុខឃឿន រស់នៅភូមទួល ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អតីតជាពលករចំណាកស្រុកក្នុងប្រទេសថៃបានឲ្យដឹងថា ការធ្វើកសិកម្មជាលក្ខណៈគ្រួសារបើទោះបីហត់បន្តិច តែក៏បានផ្តល់ជីវភាពគ្រាន់បើ មិនប្រឈមការភ័យខ្លាចដូចស៊ីឈ្នួលនៅស្រុកគេ ព្រមទាំងបានមើលថែកូនឲ្យបានចូលសាលារៀនទៀតផង។
អ្នកស្រីនិយាយថា «សព្វថ្ងៃសប្បាយចិត្ត អត់មានភ័យខ្លាច។ ដីមានតិចតួចចេះតែដាំនេះដាំនោះ (ដំណាំហុចផលរយៈពេលខ្លី) មិនបានសល់ធ្វើជាអ្នកមាន តែជីវភាពគ្រាន់ដូចគេឯងដែរ និងបានសន្សំធ្វើផ្ទះបានសមរម្យផង»។
កសិករដែលគ្មានដីស្រែ អាចកែច្នៃដីលំនៅដ្ឋានដាំដុះដំណាំបន្ទាប់បន្សំបានដូចជា បន្លែគ្រប់ប្រភេទ ដែលជាប្រភពអាហារតម្រូវការប្រចាំថ្ងៃ គួបផ្សំនិងការចិញ្ចឹមត្រី មាន់ ទា ជ្រូក ដើម្បីជួយដល់ជីវភាពប្រចាំថ្ងៃមិនប្រឈមភាពទីទល់ ហើយប្រថុយប្រថានចូលទៅស៊ីឈ្នួលនៅប្រទេសជិតខាងដោយខុសច្បាប់។
មិនខុសគ្នានេះដែរ កសិករម្នាក់ទៀត អ្នកស្រី វ៉ាន់ថា ដែលរស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នាដែលធ្លាប់រស់នៅក្នុងកម្រឹតជីវភាពក្រីក្រម្នាក់ តែក្រោយពីអ្នកស្រីនិងគ្រួសារបានដាំបន្លែក្រោយផ្ទះ បេះលក់ប្រចាំថ្ងៃ បានសន្សំលុយពីការលក់បន្លែទិញតង់ចិញ្ចឹមត្រីអណ្តែង និងតង់មួយទៀតដាក់សូឡាសម្រាប់ជាចំណីធម្មជាតិផ្គត់ផ្គង់ត្រី បានធ្វើឱ្យអ្នកស្រីអាចងើបចេញពីជីវភាពក្រីក្របាន។
អ្នកស្រីថា «អត់ពិបាកអីទេជីវភាពប្រចាំថ្ងៃ កុំឱ្យតែយើងខ្ចិល ហើយបើមិនឆ្លៀតទេ បានប៉ុណ្ណាក៏អស់ដែរ»។
កសិកររូបនេះបន្តថា «ត្រីអណ្ដែង ខ្ញុំចិញ្ចឹមកចន្លោះពី ៣ ទៅ ៤ ខែ បានលក់ ហើយ ៥ ថ្ងៃមកនេះខ្ញុំទើបតែដាក់កូនត្រីជាង ១ ពាក់ក្បាលទៀត ក្រោយពីលក់អស់កាលពីសប្តាហ៍មុន»។
ដោយឡែកកសិករ នៅក្នុងស្រុកមោងឬស្សីឯណៅះវិញ អ្នកស្រី ថាន បានឲ្យដឹងដែរថា «ខ្ញុំបារម្ភតែម្យ៉ាង គឺខ្លាចមានជំងឺធ្ងន់ធ្ងរអត់លុយព្យាបាល បើត្រឹមតែកម្រិតរស់នៅក្នុងគ្រួសារអត់បញ្ហា។ កុំឲ្យតែខ្ចិលទើបជាបញ្ហា គ្រាន់តែដាំននោង ១ត្រើង ក៏បានលុយ។ ចិញ្ចឹមត្រីត្រឹមតែ ៤ខែ ក៏បានលុយដែរ»៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ស្ពានផ្សាររាត្រី-អរិយក្សត្រ ត្រៀមបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះ Boeing ផ្ទុះកង់ ស្លាប់មនុស្ស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការសិក្សាផលប៉ះពាល់ពីគម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ បានបិទបញ្ចប់ និងត្រៀមបើកការដ្ឋានឆាប់ៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បុរសម្នាក់ ត្រូវម្ចាស់ផ្ទះបាញ់បាក់ជើងឆ្វេង របួសធ្ងន់ ខណៈកាន់កាំបិតចូលកាប់របស់របរផ្ទះគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពលរដ្ឋខេត្តបាត់ដំបងយ៉ាងច្រើនកុះករ សប្បាយខ្ញៀវខ្ញារពេល ព្រះអង្គ ចន្ទ មុនី និមន្តមកដល់ ដើម្បីប្រោះព្រំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទំនប់វារីអគ្គិសនីនៅស៊ូដង់បាក់ក្រោយភ្លៀងខ្លាំងបណ្តាលឱ្យប៉ះពាល់ផ្ទះ៥ម៉ឺនខ្នងនិង៦០ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ អំពាវនាវឱ្យចូលគ្រុបតេឡេក្រាម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន»