ព័ត៌មានជាតិ
នាវាទ័ពជើងទឹកអូស្រ្តាលី ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនកិច្ចនៅកម្ពុជា
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលីចំនួន១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនិកិច្ចនៅកម្ពុជា។

ស្វាគមន៍វត្តមានការមកដល់នាវាកងទ័ពជើងទឹកអូស្ត្រាលី នៅព្រឹកថ្ងៃនេះ មានវត្តមានទទួលដោយតំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា ព្រមទាំងតំណាងរដ្ឋបាលខេត្ត និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿងនេះ មានឈ្មោះ PERTH_ FFH 157 (Anzac Class FFH)បណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹងប្រវែង ១៤,៨ម៉ែត្រ ជម្រៅទឹកប្រវែង ៦,៤ម៉ែត្រ ទម្ងន់ផ្ទុក ៣,៩០០តោន និងមានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk ដែលមានមេបញ្ជារហោះហើរ លោកវរនាវីត្រី Patrick Mc Guire។

នាវាអូស្រ្តាលីនេះ មាននាវិកសរុបចំនួន ១៩០នាក់ (នាយនាវី៣២នាក់) ដឹកនាំដោយលោកវរនាវីទោ BEN DALTON មេបញ្ជាការនាវា ហើយនាវានឹងនៅបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា