Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ត្រៀម​ប្ដូរ​គោលការណ៍​នុយក្លេអ៊ែរ ដោយសារ​​ការ​លូកដៃ​កាន់​តែ​ខ្លាំង​របស់​លោកខាង​លិច

បានផុស

នៅ

ប្រទេសរុស្សី នឹងកែប្រែគោលការណ៍​របស់ខ្លួនលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនអះអាងថាជា​ការ​លូកដៃ​របស់លោកខាងលិច​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុងជម្លោះរវាង​ក្រុង​មូស្គូ​ និង​ប្រទេស​​អ៊ុយក្រែន។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​លោក Sergei Ryabkov អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ទៅ​​​​កាន់​ទី​​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ TASS កាល​ពី​ថ្ងៃ​​ទី​១​ខែ​កញ្ញា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergei Ryabkov បាន​រៀបរាប់​ពី​បច្ចុប្បន្នភាពនៃការដាក់ពង្រាយកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ដោយ​និយាយ​ថា៖ «ការងារ​នេះ​​ស្ថិត​ក្នុង​ដំណាក់កាល​​​ទៅ​មុខ ហើយមានចេតនាច្បាស់លាស់ក្នុងការ​បង្កើត​ការកែតម្រូវ (ចំពោះគោលការណ៍​នុយក្លេអ៊ែរ) ដែលបង្កឡើងក្នុងចំណោម​បញ្ហា​ផ្សេងៗ​ទៀត​ដោយការពិនិត្យមើល និងការវិភាគនៃការវិវឌ្ឍ​នៃជម្លោះនាពេលថ្មីៗនេះ»។

លោក Rybakov បាន​បន្ថែម​ថា ការផ្លាស់ប្តូរនេះ​គឺ «ជាប់ពាក់ព័ន្ធ​ជាមួយនឹងដំណើរកើនឡើងនៃសត្រូវលោកខាងលិច» របស់​រុស្ស៊ី នៅ​ក្នុង​ជម្លោះ​​អ៊ុយក្រែន ដែលវិមានក្រឹមឡាំង​ចាត់​ទុក​​ថាជា «ប្រតិបត្តិការយោធាពិសេស»។ យ៉ាង​ណា លោក Rybakov មិន​​បាន​បញ្ជាក់​លម្អិត​​ពី​ពេល​វេលា​ជាក់លាក់​ថា​តើ​កំណែទម្រង់​គោលការណ៍​នុយក្លេអ៊ែរ​​នឹង​បញ្ចប់​នៅ​​ពេល​ណា​​នោះ​ទេ។

លោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ធ្លាប់​បាន​កែប្រែ​គោលការណ៍​នុយក្លេអ៊ែរ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០២០។ គោលការណ៍​​​នោះ បាន​ចែង​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ជា «មធ្យោបាយ​នៃ​ការ​រារាំង» នៅ​ក្នុង​ព្រឹត្តិការណ៍​រង​ការ​វាយ​ប្រហារ​​ដោយ​នុយក្លេអ៊ែរ​ពី​សត្រូវ ឬ​ក៏​ការ​វាយ​​ប្រហារ​ដោយ​មិន​ប្រើ​នុយក្លេអ៊ែរ​ ដែល​គំរាម​កំហែង​ដល់​អត្ថិភាព​នៃ​រដ្ឋ។

ប៉ុន្តែចាប់តាំងពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ សមាជិក​មន្ត្រី​រុស្ស៊ី​បានជំរុញ​ឲ្យ​លោក ពូទីន ផ្លាស់ប្តូរគោលការណ៍​នេះ ដើម្បី​កាត់​បន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​កុំ​ឲ្យ​​មាន​​​ការ​ថ្នាំងថ្នាក់​ពី​​លោក​ខាង​លិច។

មេ​ដឹក​នាំ​រុស្ស៊ី បាននិយាយថា គោលការណ៍​​​នេះ​អាច​កែប្រែ ដោយ​ផ្អែក​​​លើ​ស្ថានភាពពិភពលោកដែលកំពុងវិវឌ្ឍ។

រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ចោទ​ប្រកាន់​លោក​ខាង​លិច​ថា​បាន​ប្រើប្រាស់​អ៊ុយក្រែន​ជា​​ឧបករណ៍​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី។ ប៉ុន្តែ​ទាំង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​លោក​ខាង​លិច បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​របស់​រុស្ស៊ី ហើយ​និយាយ​ថា ពួក​គេ​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​សង្រ្គាម​ឈ្លានពាន​បែបអាណានិគម​ដោយ​រុស្ស៊ី​តែ​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទ នឹងប្រព្រឹត្តទៅនៅថ្ងៃ០៩ និងថ្ងៃ១១វិច្ឆិកានៅវិមានឯករាជ្យ អាជ្ញាធរ​សម្រេច​បិទ​ផ្លូវ​មួយចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Guoxing Group របស់ចិន នឹងពិនិត្យលទ្ធភាពវិនិយោគលើការផលិតជីធម្មជាតិ នៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនចិន១ គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនចិន១ ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទើបតែមកបានមួយថ្ងៃ ព្យុះទី២២ យីនស៊ីង បានវិវដ្ដទៅជាព្យុះសង្ឃរា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេដឹកនាំបរទេស២រូប អបអរលោក ត្រាំ មុនគេ ក្រោយជាប់ឆ្នោត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ លោក ត្រាំ ឈ្នះឆ្នោតព្រោះ អាមេរិក មិនចង់យកស្ត្រីធ្វើមេដឹកនាំ និងដោយសារត្រាំស្អប់សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវខេត្ត​ពីរ​ខ្សែ​ចេញពី​ក្រុង​ក្រចេះ ​ទៅ​ស្រុកសំបូរ​ឆ្លង​កាត់​​អន្លង់ផ្សោត​កាំពី​​ទៅ​វត្ត​សសរ ១០០ សម្រេច​​សាងសង់​បាន​ជិត ៨០%

Sokha Hotels

ព័ត៌មានពេញនិយម