ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃចុះបំពេញបេសកកម្មនៅខេត្តសៀមរាប
ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៤មិ្សលមិញនេះ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃ បានធ្វើទស្សនកិច្ចពិសេសនៅ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ត្រូបានបង្កើតឡើងនៅឆ្នាំ ២០១១ ដោយគ្រួសារ Palti មកពីទីក្រុង ម៉ែលប៊ែន (Melbourne) ប្រទេសអូស្ត្រាលី។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃកម្ពុជា។ អង្គការមានចក្ខុវិស័យក្នុងការអប់រំអ្នកដឹកនាំនាពេលអនាគត ដោយផ្តល់អាហារូបករណ៍ និងការអប់រំជំនាញទន់ (Soft Skills) ដល់សិស្សានុសិស្សរបស់អង្គការជាប្រចាំ ដើម្បីដឹកនាំ និងគ្រប់គ្រងអង្គការ ព្រមទាំងគម្រោងសេវាសង្គមចំនួន៦ ដែលជួយអភិវឌ្ឍន៍សហគមន៍។

និស្សិតរបស់អង្គការបានចែករំលែក ឯកអគ្គរដ្ឋទូតSagiv ពីរបៀបដែលនិស្សិតសាកលវិទ្យាល័យ ដឹកនាំ និងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល លំដាប់ពិភពលោក ដែលធ្វើការលើក្នុងវិស័យជាច្រើនដូចជា លើកកម្ពស់ស្រី្ត ផ្តល់អំពូលភ្លើងសូឡា វិសមភាពសង្គម បរិស្ថាន បំផុសស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្ស និងប្រជាជននៅជនបទរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។

ក្នុងដំណើរបំពេញបេសកកម្មនៅលើទឹកដីខេត្តសៀមរាប លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះនិសិ្សត សិស្សនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានធ្វើបទបង្ហាញអំពីលទ្ធផលដែលបានអនុវត្តកន្លងមក។ ក្នុងនោះលោកស្រីបានចែករំលែកនូវបទពិសោធល្អៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សិស្ស និសិ្សតកម្ពុជា យកទៅអនុវត្តទៅលើជំនាញរបស់ខ្លួន។ ក្នុងនោះចំណង់ចំណូលចិត្តរបស់លោកជំទាវ ចំពោះការអប់រំ ការលើកកម្ពស់ និងបង្រួបបង្រួមមនុស្សជាតិ ពីប្រទេសផ្សេងៗ ដើម្បីទទួលបានជីវិតកាន់តែប្រសើរឡើង។ លោកស្រី ក៏បានចែករំលែកនូវប្រវត្តិខ្លះៗរបស់ប្រទេសអ៉ីស្រាអែល ដែលបានអភិវឌ្ឍពីសង្គមកសិកម្ម ទៅជាអ្នកដឹកនាំអន្តរជាតិ ក្នុងវិស័យកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕


ដោយ៖ គឿនវេត

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង