ព័ត៌មានជាតិ
សាលារៀនគ្រូយើង បើកបវេសនកាល ២០២៤-២០២៥ ដោយនាំយកកម្មវិធីសិក្សាថ្មីៗជាច្រើន
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀនគ្រូយើងសាខាភ្នំពេញ បានរៀបចំបើកបវេសនកាលសិក្សាឆ្នាំ២០២៤-២០២៥ ដោយនាំយកមកនូវកម្មវិធីសិក្សាថ្មីៗជាច្រើន ដើម្បីពង្រឹងការអប់រំក្នុងសាលាបន្ថែមទៀត ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្ស និងធ្វើឱ្យពួកគេឆាប់ចាប់យកចំណេះវិជ្ជាបានលឿន។
លោក យិន សុភាព ជានាយក និងជាស្ថាបនិកសាលារៀនគ្រូយើង បានឱ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥នេះ សាលាបានបញ្ចូលកម្មវិធីសិក្សាថ្មីមួយចំនួនដល់សិស្សានុសិស្សដូចជា ការពិភាក្សាគ្នា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធគ្នាទៅវិញទៅមករបស់សិស្សដែលរស់នៅតំបន់ផ្សេងៗគ្នា។ ក្រៅពីចែករំលែកបទពិសោធរបស់សិស្សនៅក្នុងស្រុក សាលាក៏គ្រោងនឹងដាក់កម្មវិធីសិក្សាចែករំលែកបទពិសោធជាមួយសិស្សនៅប្រទេសអូស្ត្រាលី ដែលជាដៃគូរបស់សាលារៀនគ្រូយើង តាមរយៈអនឡាញ ដើម្បីឱ្យសិស្សមានឱកាសរៀនជាមួយគ្រូនៅបរទេសតាមរយៈការបណ្តុះបណ្តាលពីចម្ងាយនេះ។ បន្ថែមពីនេះ ក៏មានកម្មវិធីប្រកួតប្រជែងជជែកដេញដោលលក្ខណៈទន់ភ្លន់ ដែលខុសប្លែកពីការជជែកដេញដោលទូទៅ ពោល គឺជាការជជែករកហេតុផល រកពីចំណុចល្អ ដែលសិស្សអាចរៀនសូត្របានដោយប្រើកាយវិការ និងភាសាប្រកបដោយក្រមសីលធម៌។ មិនតែប៉ុណ្ណោះ សាលាក៏មានបង្កើនកម្មវិធីសិក្សាក្រៅថ្នាក់ឱ្យបានច្រើនថែមទៀត ដើម្បីឱ្យសិស្សមានឱកាសសិក្សានៅខាងក្រៅ និងទទួលបានបទពិសោធថ្មីៗ។
ក្រៅពីពង្រឹងការសិក្សា លោក យិន សុភាព បានបញ្ជាក់ថា សាលារៀនគ្រូយើង មានចក្ខុវិស័យធំមួយជាមូលដ្ឋានគ្រឹះ គឺការកសាងទម្លាប់ និងអត្តចរិតល្អ ព្រោះសាលាមើលឃើញថា ដើម្បីឱ្យមានធនធានមនុស្សល្អ ជាប្រយោជន៍ដល់សង្គម និងមានលក្ខណៈគ្រប់គ្រាន់ លុះត្រាពួកគេមានទម្លាប់ល្អ និងអត្តចរិតល្អ មកជាមួយនឹងចំណេះដឹងដូចគ្នា។ លោកនាយកសាលារៀនគ្រូយើង បានផ្តាំផ្ញើដល់អាណាព្យាបាលគ្រប់រូបថា ប្រសិនមាតាបិតាកំពុងស្វែងរកសាលារៀនឱ្យកូន គួរជ្រើសរើសសាលាណាដែលព្យាយាមកសាងកូនពីទម្លាប់ អត្តចរិត និងមានគុណធម៌ ព្រោះនេះគឺជារឿងចម្បងដែលត្រូវពិចារណាទីមួយ ជាជាងការឱ្យតម្លៃលើចំណេះដឹងច្រើនជាងអត្តចរិត ព្រោះបច្ចុប្បន្ន ផ្នែកភាសាបរទេសងាយស្រួលរៀនណាស់ អ្វីដែលសំខាន់ តើនៅពេលដែលកូនមានចំណេះដឹងល្អហើយ អត្តចរិតរបស់ពួកគេល្អទន្ទឹមគ្នាដែរឬទេ?
ក្នុងឱកាសបើកបវេសនកាលនេះ លោក សំ សយ ជាមន្ត្រីបម្រើការងារនៅអង្គការមិនមែនរដ្ឋាភិបាល និងជាអាណាព្យាបាលដែលមានកូនសិក្សានៅសាលារៀនគ្រូយើង តាំងពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី២ បានឱ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តបញ្ជូនកូនមករៀននៅសាលារៀននេះ គឺលោកមើលឃើញពីការរៀបចំ និងគុណតម្លៃរបស់សាលារៀន និងកម្មវិធីសិក្សាផ្សេងៗ រួមជាមួយនឹងគ្រូបង្រៀនផង ដែលធ្វើឱ្យលោកកក់ក្តៅ និងសម្រេចចិត្តឱ្យកូនរៀននៅទីនេះ។
រីឯអ្នកស្រី កុយ សុគន្ធា និយាយថា កូនរបស់អ្នកស្រីពីរនាក់បានរៀននៅទីនេះ២ឆ្នាំមកហើយ និងមូលហេតុដែលធ្វើឱ្យអ្នកស្រីបញ្ជូនកូនមកសិក្សានៅទីនេះ ព្រោះឃើញពីគុណភាពរបស់សាលានៅខេត្តស្ទឹងត្រែង និងរតនគិរីកន្លងមក។ រយៈពេល២ឆ្នាំដែលកូនអ្នកស្រីរៀននៅទីនេះ ឃើញថាកូនៗចេះនិយាយច្រើនជាងមុន ផ្តោតអារម្មណ៍សិក្សាបានច្រើន ហើយក៏ចេះសិក្សានៅផ្ទះដោយខ្លួនឯងដែរ។ ជាមួយគ្នានេះ អ្នកស្រីសង្កេតឃើញថា កូនអ្នកស្រីមានអត្តចរិតល្អជាងមុន និងដឹងខុសត្រូវជាងមុនដូចគ្នា។
ចំណែកអ្នកស្រី ឈឹម សាលី ជាអាណាព្យាបាលសិស្សម្នាក់ទៀត លើកឡើងថា កូនរបស់អ្នកស្រីបានសិក្សានៅទីនេះរយៈពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីអ្នកស្រីបានផ្លាស់ប្តូរកូនមកពីសាលាផ្សេង។ ដោយមើលឃើញពីទីធ្លាធំទូលាយ ការអប់រំរបស់គ្រូបង្រៀនដល់សិស្សានុសិស្សប្រកបដោយក្តីស្រឡាញ់ និងកម្មវិធីសិក្សាផ្សេងៗ ធ្វើឱ្យកូនអ្នកស្រីផ្លាស់ប្តូរ និងអភិវឌ្ឍន៍ខ្លួនបានច្រើនជាងមុន ទាំងភាសាខ្មែរ និងបរទេស។ អ្នកស្រីសំណូមពរឱ្យអាណាព្យាបាលគ្រប់រូប គួរយកកូនមកសិក្សានៅសាលារៀនគ្រូយើងឱ្យបានច្រើន ព្រោះក្រៅពីការសិក្សា សាលាក៏បានអប់រំកូនៗឱ្យមានអត្តចរិតល្អនៅក្នុងគ្រួសារ និងសង្គមទៀតផង។
សាលារៀនគ្រូយើង បានបើកដំណើរការរយៈពេល២៤ឆ្នាំហើយ មានបីសាខា គឺនៅខេត្តរតនគិរី មានសិស្ស៣០០០នាក់ ខេត្តស្ទឹងត្រែង មានសិស្ស១២០០នាក់ និងនៅភ្នំពេញមានសិស្សប្រមាណ៤០០នាក់ ព្រមទាំងបង្រៀនបីភាសាគឺ ខ្មែរ អង់គ្លេស និងចិន។ ក្នុងបវេសនកាលថ្មីនេះ លោក យិន សុភាព នាយកសាលារៀនគ្រូយើង រំពឹងថា នៅភ្នំពេញនឹងមានសិស្សចុះឈ្មោះក្នុងសិក្សាឆ្នាំថ្មីនេះ កើនឡើងដល់ ៥០០នាក់៕
(អត្ថបទពាណិជ្ជកម្ម)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា