Connect with us

ព័ត៌មានជាតិ

ភាគីនិយោជក គ្រោងនឹងដាក់សំណើ ៥ ចំណុច ជូនរាជរដ្ឋាភិបាលជួយដោះស្រាយ ដើម្បីសម្រួលដល់ការដំឡើងប្រាក់ឈ្នួលកម្មករ

បានផុស

នៅ

ភាគី​និយោជក គ្រោង​នឹង​ដាក់​សំណើ​ចំនួន ៥ ចំណុច ជូន​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ ដើម្បី​សម្រួល​ដល់​ភាគី​និយោជក​ក្នុង​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត សម្រាប់​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ណាង សុធី តំណាង​ភាគី​និយោជក ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០២ ​កញ្ញា​ នេះ​ថា ដើម្បី​ជួយ​សម្រួល​ដល់​ភាគី​និយោជក​ក្នុង​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​សម្រាប់​ឆ្នាំ ២០២៥ ខាងមុខនេះ ភាគី​និយោជក គ្រោង​សំណូមពរ​មួយចំនួន​ជូន​ដល់​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ដោះស្រាយ​រួមមាន ៖ ១-​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​បន្ទាប​តម្លៃ ៣៥០ ដុល្លារ ក្នុង ១ កុងតឺន័រ នាំចេញ និង​ចូល។ ២-ស្នើ​សិក្សា​ឡើងវិញ​ពី​លទ្ធភាព​ធានា កម្លាំង​ពលកម្ម​បម្រើ​ការងារ​ផលិតកម្ម​គ្រប់​រោងចក្រ​សហគ្រាស​កុំ​ឱ្យ​ខ្វះខាត​នា​ពេល​អនាគត។ ៣-សុំ​ពិចារណា​លើ​គោលការណ៍ អនុវត្ត របស់ ប.ស.ស ក្នុង​ការ​បង់​វិភាគទាន​របស់​ភាគី​និយោជក ពិសេស​លើ​ផ្នែក​ថែទាំ​សុខភាព។ ៤-សំណើ​សុំ​ពិចារណា​លើ​ការ​ស្នើសុំ​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ​មក​ត្រឹម ១៨ ថ្ងៃ ដូច​ប្រទេស​អាស៊ាន​ដែល​មាន​ការ​រីកចម្រើន​រួចហើយ។ ៥-នៅ​មាន​បញ្ហា ១ ចំនួន​ដទៃ​ទៀត​កំពុង​ពិចារណា។

ឧកញ៉ា ណាង សុធី បាន​បញ្ជាក់​ថា សំណើ​ខាងលើនេះ​ភាគី​និយោជក​ត្រូវសុំ​គោលការណ៍​ឯកភាព ពី​ថ្នាក់ដឹកនាំ ពិសេស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមុន​សិន មុននឹង​លើក​ដាក់​សំណើ​សុំ​ជា​ផ្លូវការ​ជូន​ទៅ​រាជរដ្ឋាភិបាល។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ ឆ្នាំ​ទី ២ បាន​បើក​កិច្ចប្រជុំ​លើក​ទី ​១​ កាលពី​ថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ​ ២០២៤​ លើក​ទី​ ២​ ថ្ងៃទី​ ២៩​ សីហា​ និង​បន្ត​រៀបចំ​ប្រជុំ​ជា​បន្តបន្ទាប់​ទៀត​នៅ​ថ្ងៃ​ទី ៦, ទី ​១២, ទី ​១៩ និង​ទី​ ២៦ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ ជា​កិច្ចប្រជុំ​ចុងក្រោយ។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី ២ ជា​ជំហរ​បឋម​ខាង​ភាគី​សហជីព​ស្នើសុំ​ដំឡើង​ ១៤​ ដុល្លារ​ ស្មើនឹង ២០១៨ ដុល្លារ​ និង​ភាគី​និយោជក​ស្នើសុំ​ដំឡើង​ ១ ​ដុល្លារ ​ស្មើនឹង ​២០៥ ​ដុល្លារ ​សម្រាប់​ឆ្នាំ ២០២៥។ ប៉ុន្តែ​នៅ​ពេល​មាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ទៀត​ជំហរ​នេះ​អាច​មាន​ការប្រែប្រួល​ដោយ​ភាគី​ខ្លះ​អាច​ដំឡើង​បន្ថែម ​និង​ខ្លះទៀត​អាច​បន្ថយ​តួលេខ​មកវិញ​ខ្លះ។

ឧកញ៉ា ណាង សុធី បាន​ពន្យល់​ថា​ ការដាក់​តួលេខ​ ១​ ដុល្លារ​ នេះ​ ផ្នែក​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​ដូចជា​អត្រា​ការប្រាក់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​កើនឡើង​ខ្ពស់​ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​មាន​អត្រា​ទាប​ និង​មួយទៀត​បើទោះបីជា​អត្រា​នាំចេញ​មាន​កំណើន​ខ្ពស់​ ក៏ប៉ុន្តែ​និយោជក​យើង​គិតថា​វា​គ្រាន់តែ​ជា​ពពុះទឹក​ដោយសារ​វិបត្តិ​នៅ​ភូមា ​និង​វិបត្តិ​នយោបាយ​នៅ​បង់​ក្លា​ដេ​ស​ដោយ​អ្នកបញ្ជា​ទិញ​បង្វែរ​ពី​ភូមា​មក​កម្ពុជា។

ឧកញ៉ា​បាន​បន្ត​ថា ​«គោលជំហរ​របស់​យើង​ដំឡើងៗ​ហើយ​ ព្រោះ​វា​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ប៉ុន្តែ​ខាងយើង​ការដំឡើង ​១​ ដុល្លារ​ នៃ​កិច្ចពិភាក្សា​ជា​ចំណូល​ដ៏​ល្អ​មួយ​។ អីចឹង​សូមកុំ​យក​តួលេខ​នេះ​ជា​លេខ​ចុងក្រោយ​សម្រាប់​កិច្ចពិភាក្សា​របស់​និយោជក​វា​គ្រាន់តែ​ជា​តួលេខ​មួយ​ដាក់​ពិភាក្សា​ជាមួយគ្នា​ទេ​»។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ ភាគី​រដ្ឋាភិបាល​ នឹង​ខិតខំ​សម្របសម្រួល​ឱ្យអស់​លទ្ធភាព​ដើម្បីឱ្យ​ភាគី​នីមួយៗ​ ខិត​ទៅរក​ប្រសប់​គ្នា​ហើយ​បើ​អាច​រកបាន​នូវ​កុង​សង់​ស៊ីគ្នា​កាន់តែ​ប្រសើរ​តែបើ​មិន​មានការ​ការឯកភាព​គ្នា​ទេ​ យើង​នឹង​អនុវត្តតាម​ច្បាប់​គឺ​ការបោះឆ្នោត​ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ថ្ងៃទី ​២៦​ កញ្ញា ​ខាងមុខ។

គួរ​បញ្ជាក់​ថា ​ឆ្នាំ ២០២៤ នេះ ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​មាន​ចំនួន​ ២០៤ ​ដុល្លារ​អាមេរិក​ ក្នុង ​១​ ខែ​ ជាមួយ​ការផ្តល់ប្រាក់​អត្ថប្រយោជន៍​ជា​កាតព្វកិច្ច​ផ្សេងៗ ចំនួន ១៧ ដុល្លារ​អាមេរិក ទៅ ២៨​ ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​កម្មករ-និយោជិត​អាច​ទទួល​បាន​ជា​ប្រាក់ឈ្នួល​ចន្លោះ​ពី ២២១ ទៅ ២៣២ ដុល្លារ​អាមេរិក យ៉ាងតិច​ ក្នុង​មួយ​ខែ ដោយ​មិនទាន់​គិត​ពី​អត្ថប្រយោជន៍​ពី ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបន្តរឹតបន្តឹង​ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

ចរាចរណ៍២២ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ថានទូត​ចំនួន​៦ ត្រូវ​បាន​កម្ទេច ពេល​រុស្ស៊ី​បាញ់​មីស៊ីល​វាយ​ប្រហារ​រដ្ឋធានី​កៀវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ព័ត៌មានជាតិ២១ ម៉ោង មុន

ផលដំឡូងមី កសិករត្រៀមប្រមូល ហាង​ឆេង​​ទីផ្សារ​បាន​ត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម