Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលអនុម័ត​គម្រោងវិនិយោគក្នុងវិស័យសំណង់​មានទឹកប្រាក់ចំនួន ​២,៥៣ ពាន់​លាន​ដុល្លារ​​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ធ្លាក់​ចុះ ​៨%

បានផុស

នៅ

វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ​២,៥៣ ពាន់​លាន​ដុល្លារ​​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ធ្លាក់​ចុះ ​៨% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់នៅតែមានកំណើនយឺត។ អ្នកជំនាញលើកឡើងថាវិស័យហាក់ពុំទាន់មានស្ថានភាពល្អប្រសើរនៅឡើយចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា វិស័យ​សំណង់​របស់​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​សរុប​ចំនួន ២,៥៣ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ធ្លាក់​ចុះ ​៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​គម្រោង​សាងសង់​ចំនួន ១ ៦៤២ ក្នុងអំឡុង​ខែមករា ដល់​ខែមិថុនា ដែល​ធ្លាក់ចុះ ១១ ភាគរយ​ធៀប​នឹង​ឆ្នាំមុន។ គម្រោង​ដែល​បានអនុម័ត​រួមមាន​ទីប្រជុំជន​ថ្មី ការអភិវឌ្ឍ​លំនៅឋាន ខុន​ដូ តំបន់ឧស្សាហកម្ម និង​ពាណិជ្ជកម្ម រមណីយដ្ឋាន​ទេសចរណ៍ និង​សណ្ឋាគារ។

លោក​ គីម ហ៊ាង ប្រធាន KW Cambodia ​មានប្រសាសន៍មកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា កន្លងទៅនេះថា ស្ថានភាពវិស័យអចលនទ្រព្យ​បច្ចុប្បន្នមិនទាន់ត្រឡប់​ទៅរកភាព​ប្រសើរ​​ឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះ បានធ្លាក់ចុះរយៈ​ពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការ​ធ្លាក់ចុះ​នៃសេដ្ឋកិច្ចសកល។

លោកបានបញ្ជាក់ទៀតថា នៅពេលដែលស្ថានភាពល្អ​អ្នកទិញ គឺគាត់មាន​គោល​បំណងច្បាស់លាស់ គាត់ទិញ វិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផល​ចំណេញ​​ផង ហើយទិញទុកផង ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់​ចំ​ណេញ មិនមានទៀតទេ បើទិញគឺដើម្បី​តែប្រើ​ប្រាស់ប៉ុណ្ណោះ។

​​​លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីមួយកាលពីពេលកន្លងមកថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។

តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម