ជីវិតកម្សាន្ដ
ជួយមើលគ្នា! អ្នកគាំទ្រភ្ញាក់ផ្អើល រកឃើញតារាឥណ្ឌាម្នាក់ មុខមាត់ស្រដៀង Cha Eunwoo
កាលពីថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើ តារាសម្ដែងប្រុស ជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានគេនិយាយថា មានមុខមាត់សង្ហារ ស្រដៀងទៅនឹងតារាប្រុសកូរ៉េ Cha Eunwoo។ ជាមួយគ្នានេះដែរ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាធ្វើការចែកចាយបន្ដនូវរូបភាពរវាងតារាប្រុសទាំងពីររូបនេះទន្ទឹមគ្នា ប្រៀបធៀបសម្រស់។
គួរបញ្ជាក់ដែរថា តារាប្រុស ឥណ្ឌា ដែលកំពុងតែធ្វើឲ្យមហាជនកូរ៉េមានការចាប់អារម្មណ៍រូបនេះ មានឈ្មោះថា Shashank Vyas បើទោះបីជាលោកត្រូវបានគេប្រៀបថា ស្រដៀងនឹង Cha Eunwoo មែន ប៉ុន្ដែលោកមានអាយុ ៣៧ឆ្នាំទៅហើយ ខណៈដែលតារាកូរ៉េរូបស្រស់មានវ័យត្រឹមតែ២៧ឆ្នាំ ខុសគ្នាដល់ទៅ១០ឆ្នាំឯណោះ។
យ៉ាងណាមិញ អ្នកលេងអ៉ិនធើណែតភាគច្រើន បានសរសើរថា Vyas មានមុខមាត់ហាប់នឹងដូច Eunwoo ជាពិសេស ត្រង់ក្រសែភ្នែកតែម្ដង។ ប៉ុន្ដែត្រង់រូបខ្លះ គឺអ្នកទាំង២មិនស្រដៀងគ្នានោះទេ ដោយសារតែតារាឥណ្ឌារូបនេះ មានបុកមាត់ច្រើន ចំណែកឯតារាកូរ៉េឯណោះ មិនដែលមានបុកមាត់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ មហាជននៅតែបង្ហាញភាពភ្ញាក់ផ្អើលជាមួយនឹងសម្រស់របស់តារាប្រុសទាំងពីរ ដែលមានភាពសង្ហារម្នាក់ម៉្យាង មុខស្រដៀងគ្នា ហើយថែមទាំងជាតារាសម្ដែងដ៏ល្បីល្បាញដូចគ្នាទៀត៕
ប្រភព៖ Koreaboo
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០