សន្តិសុខសង្គម
បុរសម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខយកដំបងវាយជើងរបួសធ្ងន់ ស្មានថាចោរ
យុវជនម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខឃើញសង្ស័យស្មានថាជាចោរ ក៏យកដំបងវាយជើងបណ្ដាលឲ្យរងរបួសដេកដួលស្ដូកស្ដឹងនៅចិញ្ចើមផ្លូវស្តុបលូ ៥។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៧ និង ៣០ នាទីព្រឹក ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសរងរបួសមានឈ្មោះ ឡេង តយ អាយុ ២៦ ឆ្នាំ មុខរបរកម្មករដេរខោអាវស៊ីថ្ងៃ មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ។
បើយោងតាមការបញ្ជាក់ពីយុវជនរងគ្រោះខាងលើបានឲ្យដឹងថា ព្រឹកមិញនេះរូបគាត់បានដើរតាមបណ្ដោយផ្លូវ ៣៧១ សឡា ខណៈដើរហត់ពេកក៏បានឈប់សម្រាកក្បែររថយន្តមួយគ្រឿងដែលម្ចាស់ចតទុកនៅមុខការ៉ាស់សាំងមួយកន្លែង។ ខណៈនោះដែរ ក៏ស្រាប់តែមានសន្តិសុខយាមនៅទីនោះឃើញ ស្មានតែរូបគាត់បម្រុង និងលួចសម្ភារៈក្នុងរថយន្ត សន្តិសុខនោះ ក៏ទាញដំបងដែករលាស់វាយទៅលើជើងខាងស្ដាំជាច្រើនដំបង បណ្ដាលឲ្យបែកស្មងជើងរងរបួសធ្ងន់។ ភ្លាមៗ យុវជនរូបនោះ ក៏បានព្យាយាមដើររហូតដល់ស្តុបលូ ៥ នៅផ្លូវវេងស្រេង ទើបដេកដួលដើរទៅមុខលែងរួច។

បច្ចុប្បន្ន យុវជនខាងលើ ត្រូវបានប្រជាការពារដែលប្រចាំការនៅទីនោះជួយយកអាកុលលាងរបួស ដើម្បីសង្គ្រោះបឋម រួចក៏ទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានដឹកយុវជនខាងលើទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ