ព័ត៌មានជាតិ
សម្ដេចធិបតី៖ មូលនិធិកសាងផ្លូវតាមព្រំដែននៅតែបន្តទទួលការចូលរួមពីសប្បុរសជនគ្រប់ទិសទី
សម្តេចធិបតី ថ្លែងអំណរព្រះរាជគុណ ព្រះគុណ និងអរគុណចំពោះការចូលរួមបរិច្ចាគមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ទន្ទឹមនឹងការអរគុណ សម្ដេចធិបតីបានបញ្ជាក់ពីការបន្តទទួលការចូលរួមពីសប្បុរសជនគ្រប់ទិសទីក្នុងមូលនិធិ ទោះតិចក្ដី ច្រើនក្ដី។
សំណេរនៅលើបណ្ដាញសង្គម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស»។
តាមរយៈចលនាជាតិនេះ សម្ដេចធិបតី បានសម្ដែងនូវក្ដីមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេសពលរដ្ឋជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា តិច ឬច្រើនក្ដីទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានថ្លែងអំណរព្រះគុណ និងអរគុណប្រគេនថ្វាយចំពោះព្រះសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ។ សម្ដេចធិបតី ថា នេះក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរពិតប្រាកដ ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
សម្ដេច បញ្ជាក់បន្ថែមថា ក្រុមការងារមូលនិធិ បាននិងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ហើយទន្ទឹមគ្នានេះ សម្ដេច ក៏បានបន្តអំពាវនាវដល់ជនរួមជាតិបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ