Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសធ្វើជំរឿន មុនរៀបចំការបោះឆ្នោត

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤ រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើជំរឿនប្រជាជនទូទាំងប្រទេសក្នុងខែតុលាខាងមុខ នាំឲ្យមានក្តីសង្ឃឹមថា រឿងនេះនឹងបើកផ្លូវសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយតាមការសន្យា ត្បិតតែស្ថានជម្លោះនៅក្នុងប្រទេសមិនទាន់ឃើញសញ្ញាធូរស្បើយខ្លាំងក៏ដោយ។

(រូបថត៖ Cincds)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខរដ្ឋាភិបាលយោធាលោក Min Aung Hlaing បានប្រាប់កិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យថា មីយ៉ាន់ម៉ា នឹងយកទិន្នន័យជំរឿនដែលប្រមូលបាននៅចន្លោះថ្ងៃទី១ ដល់១៥ខែតុលា មកពិនិត្យមុនរៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយ។

ដោយឡែកក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃដដែលនោះ លោកបញ្ជាក់ថា «ទិន្នន័យប្រមូលបានពីជំរឿន នឹងយកទៅចងក្រងជាបញ្ជីឈ្មោះអ្នកបោះឆ្នោតពិតប្រាកដ ព្រោះនេះជាតម្រូវការមូលដ្ឋានសម្រាប់ការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យសេរីពហុបក្សប្រកបដោយយុត្តិធម៌»។

(រូបថត៖ EPA)

ទោះបីជាយ៉ាងណាក៏ដោយ បើការបោះឆ្នោតពិតជាត្រូវបានរៀបចំឡើងមែននោះ ក៏បណ្តាប្រទេសលោកខាងលិចប្រហែលជាមិនទទួលស្គាល់លទ្ធផលដែរ ព្រោះថាមានគណបក្សមួយចំនួនត្រូវបានរំសាយដោយសារមិនចុះឈ្មោះចូលរួម ខណៈក្នុងនោះមានទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលរដ្ឋាភិបាលយោធាបានផ្តួលរំលំផងដែរ។

សូមបញ្ជាក់ជាថ្មី ប្រទេសដែលមានប្រជាជន៥៥លាននាក់មួយនេះ ត្រូវវឹកវរចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់ម្ចាស់ជយលាភីពានរង្វាន់ណូបែល និងជាមេដឹកនាំគណបក្ស NLD លោកស្រី អ៊ុងសាន ស៊ូជី ដោយចោទថា លោកស្រីពាក់ព័ន្ធការក្លែងបន្លំសន្លឹកបោះឆ្នោត។ ក្រោយមក យោធាបានចាប់ខ្លួនអ្នកនយោបាយ NLD ជាច្រើនរូប រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

(រូបថត៖ Irrawaddy)

ជាលទ្ធផល រដ្ឋប្រហារនោះ បានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ហើយយោធាក៏បើកការបង្ក្រាបយ៉ាងឃោរឃៅ ដល់ថ្នាក់ប្រែក្លាយបាតុកម្មទៅជាចលនាតស៊ូប្រដាប់អាវុធ។ 

មិនត្រឹមប៉ុណ្ណឹង ចាប់តាំងពីពេលនោះមក មានក្រុមជាច្រើនបានលេចចេញជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងការដឹកនាំរបស់លោក Min Aung Hlaing៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន​​​ល្បាត​យោធា​​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា ខណៈ​បារម្ភ​​ដួល​រលំ​រដ្ឋបាល​យោធា​តំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម