ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌបឹងកេងកង ផ្លាស់ប្ដូរការ៉ូឡាថ្មី នៅចំណុចមហាវិថី ព្រះសីហនុ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ
រដ្ឋបាលខណ្ឌបឹងកេងកង បានយកចិត្តទុកដាក់ពីគម្រោងផ្លាស់ប្ដូរការ៉ូឡាថ្មី ដើម្បីលើកសោភ័ណភាពតាមដងផ្លូវ និងសម្រាប់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរថ្មើរជើងផងដែរ។

ជាក់ស្ដែងចិញ្ចើមផ្លូវមហាវិថី ព្រះសីហនុ ចាប់ពីចំណុចស្តុបអូឡាំពិក ទៅដល់ស្តុប អាងទឹក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ត្រូវបានរដ្ឋបាលខណ្ឌធ្វើការផ្លាស់ប្ដូរការ៉ូឡាថ្មី ដោយការ៉ូឡាចាស់ បាក់បែកខូចខាតអស់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងបាត់បង់សោភ័ណភាព។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ការចុះត្រួតពិនិត្យមើលការដ្ឋាននេះ ដើម្បីមើលថា តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ នឹងបន្តណែនាំឲ្យម្ចាស់ក្រុមហ៊ុន ត្រូវមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ។

ក្នុងនោះដែរ មន្ត្រីជំនាញ នៃរដ្ឋបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ការផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលខណ្ឌ ដោយសង្កេតឃើញថា ការ៉ូឡានៅចិញ្ចើមមហាវិថី ព្រះសីហនុ មានសភាពចាស់ទ្រុឌទ្រោម ខូចខាតស្ទើរទាំងស្រុងទៅហើយ។ ដូច្នេះដើម្បីលើកកម្ពស់សោភ័ណភាពតាមដងមហាវិថី ព្រះសីហនុ ផង ងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរដោយថ្មើរជើងជៀសវាង បង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ រដ្ឋបាលខណ្ឌបានផ្លាស់ប្ដូរការ៉ូឡាថ្មីដោយលើកឲ្យខ្ពស់ជាងមុន និងធានាគុណភាពល្អជាងមុនផងដែរ។
ជាចុងក្រោយ លោកអភិបាល បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌ ត្រូវចុះត្រួតពិនិត្យតាមការដ្ឋានទាំងអស់ក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ ដើម្បីពិនិត្យមើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ