សេដ្ឋកិច្ច
សហគ្រិនឆ្នើមម្នាក់ ចង់ប្រែក្លាយអាជីវកម្មជ្រញ់ប្រណិត មកជារោងចក្រស្ដង់ដា អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល
ស្ថិតក្នុងវ័យ ៤៦ឆ្នាំ លោក ឈុន វីរៈ ជាម្ចាស់សហគ្រាសផលិតដើមម៉ៃសាក់ មានទីតាំងស្ថិតនៅខេត្តរតនគិរី ដាក់គោលដៅចង់ពង្រីកអាជីវកម្មរបស់ខ្លួន ក្លាយជារោងចក្រដែលមានស្ដង់ដាមួយ ដែលអាចផ្តតផ្គង់ផលិតផលគ្រឿងសង្ហារឹម ក្នុងស្រុកបានច្រើនជាងមុន និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
លោក ឈុន វីរៈ ស្ថាបនិកផលិតផលជ្រញ់ដើមម៉ៃសាក់ បានប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់លោកបានចាប់ផ្ដើមដំណើរការផលិតគ្រឿងសង្ហារឹម តាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយសម្រាប់ថ្ងៃខាងមុខនេះ សហគ្រាសរបស់លោកក៏គ្រោងនឹងពង្រីកខ្លួនទៅជារោងចក្រដែលមានស្ដង់ដាត្រឹមត្រូវ ដែលមានសមត្ថភាពផលិតគ្រឿងសង្ហារឹម មានដូចជា៖ តុ ទូ ជ្រញ់ និងសម្ភារៈផ្ទះបាយផ្សេងៗទៀត ដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមចំណែកកាត់បន្ថយការនាំចេញពីក្រៅប្រទេស។
លោក បន្តថា មូលហេតុដែលលោកចង់ប្រែក្លាយសហគ្រាសរបស់ខ្លួន ទៅជារោងចក្រដែលមានស្ដង់ដា នេះក៏ព្រោះតែលោក មានចម្ការដើមម៉ៃសាក់ផ្ទាល់ខ្លួនដែលមានដើមឈើរាប់ពាន់ដើម នៃផ្ទៃដីរាប់សិបហិកតា ដែលសុទ្ធសឹងតែជាប្រភេទឈើដាំ ដែលមានគុណភាពល្អ និងក៏ចង់ចូលរួមចំណែកកាត់បន្ថយការកាប់ឈើព្រៃ ដើម្បីយកមកធ្វើគ្រឿងសង្ហារឹម ដូចកាលពីពេលកន្លងទៅ។
ម្ចាស់សហគ្រាសរូបនេះ ប្រាប់ឱ្យដឹងទៀតថា លោកក៏មានចក្ខុវិស័យមួយទៀត ដោយចង់ឃើញប្រទេសកម្ពុជា អាចផលិតនូវផលិតផលគ្រឿងសង្ហារឹមមានគុណភាព ខណៈពេលកន្លងទៅមានតែការនាំចូលសម្ភារៈទាំងអស់នេះ ពីប្រទេសជិតខាងយ៉ាងច្រើនផងដែរ។
លោក ឈុន វីរៈ បន្ថែមថា ក្រៅពីនេះទៀត លោកក៏ចង់ឃើញប្រជាពលរដ្ឋខ្មែរ នាំគ្នាដាំដើមម៉ៃសាក់នៅតាមផ្ទះ និងតាមចម្ការតាមដែលអាចធ្វើទៅបាន ស្របពេលដែលរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ រួមគ្នាដាំដើមឈើផងដែរ ជៀសជាងទុកដីឱ្យនៅទំនេរចោល។ ម៉្យាងវិញទៀត សម្រាប់ប្រភេទឈើម៉ៃសាក់នេះ ប្រសិនបើប្រជាជនខ្មែរនាំគ្នាដាំ វាក៏អាចលក់បានបង្កើនប្រាក់ចំណូលចូលក្នុងសេដ្ឋកិច្ចគ្រួសារ មិនថា១ដើម ឬ១០ដើម សុទ្ធតែអាចលក់បានទាំងអស់។ នេះបើតាមការបញ្ជាក់របស់ម្ចាស់សហគ្រាសមួយនេះ។
លោក ឈុន វីរៈ ក៏បានបញ្ជាក់ទៀត ចំពោះសហគ្រាសរបស់លោកនាពេលបច្ចុប្បន្ននេះ អាចផលិតសម្ភារៈគ្រឿងសង្ហារឹម ពិសេសនោះ គឺជ្រញ់ តុ ទូ និងសម្ភារៈផ្ទះបាយជាច្រើនមុខទៀត ដើម្បីដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ និងភ្ញៀវបរទេសជាច្រើនផងដែរ នេះក៏តម្លៃសមរម្យ និងមានគុណភាព មិនចាញ់ផលិតផលបរទេស ត្បិតបច្ចុប្បន្នសហគ្រាសរបស់លោកអាចមានលទ្ធភាពផលិតសម្ភារៈទាំងនេះដោយដៃក៏ពិតមែន៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា