Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះកសិករខេត្តបាត់ដំបង ដាំស្រូវលើសផែន​ការ​កំណត់

បានផុស

នៅ

បើទោះបីជាឆ្នាំនេះ ទឹកភ្លៀងបានអូសបន្លាយពេលយឺតយ៉ាវយ៉ាងណាក៏ដោយ ប្រជាកសិករនៅខេត្តបាត់ដំបង បានសម្រុកដាំដំណាំស្រូវរហូតលើសផែនការរបស់មន្ទីរកសិកម្មដែលបានកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នកសិករកំពុងសម្រុកបង្កបង្កើនផលដាំដំណាំស្រូវលើសផែនការដែលមន្ទីរបានកំណត់ ដែលការដាំដំណាំស្រូវនេះប្រជាកសិករបានដាំតាម ២របៀប ដោយទីមួយគឺការធ្វើស្រូវវស្សា និងទីពីរ ការធ្វើស្រូវបង្កើនរដូវ (ស្រូវស្រង៉ែ និងស្រូវ OM5951) ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីលក់នៅលើទីផ្សារ។

លោកអនុប្រធានមន្ទីរបានបន្ថែមថា នៅឆ្នាំនេះផែនការរបស់មន្ទីរកសិកម្ម ដែលកំណត់ឲ្យប្រជាពលរដ្ឋដាំស្រូវគឺត្រឹមតែ 335.000 ហិចតាតែប៉ុណ្ណោះ ដោយឡែកឆ្នាំនេះប្រជាពលរដ្ឋបានធ្វើស្រែ និងដាំស្រូវរហូតដល់ 355.911 ហិចតា ស្មើនឹង 106,5% នៃផែនការរបស់មន្ទីរ។

មិនត្រឹមតែប៉ុណ្ណោះ លោកអនុប្រធានមន្ទីរក៏បានណែនាំដល់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបងទាំងអស់ ឲ្យព្យាយាមដាំស្រូវណាដែលមានទីផ្សារល្អ ដូចជា ពូជសែនក្រអូប ផ្ការំដួល នៅផ្ការាំងជ័យ ជាដើម ដែលបច្ចុប្បន្នតម្លៃស្រូវប្រភេទស្រូវស្រងែ OM 5.951 គឺលក់បានតម្លៃជាង 1,000 រៀលក្នុងមួយគីឡូក្រាម ហើយការជ្រើសរើសពូជសម្រាប់ដាំប្រជាកសិករ​ក៏គួរសម្រិតសម្រាំង ពូជស្រូវណាដែលដាំត្រូវទៅនឹងស្ថានភាពដី ហើយបច្ចុប្បន្នប្រទេសយើងមិនទាន់មានការផលិតជី និងថ្នាំនៅឡើយទេ ដែលបច្ចុប្បន្នកសិករត្រូវការទិញនៅក្នុងតម្លៃមួយដែលខ្ពស់ដូច្នេះកសិករទាំងអស់គួរងាកមកប្រើផលិតផលក្នុងស្រុក ដូចជាជីសរីរាង្គ និងជីកំប៉ុសជាដើម ដើម្បីកាត់បន្ថយនូវការចំណាយ ពិសេសគឺនៅក្នុងតំបន់ណាដែលខ្វះខាតទឹក បងប្អូនប្រជាកសិករគួរដាំដំណាំឆ្លាស់គ្នា ដោយមិនកំណត់យកតែស្រូវមួយមុខប៉ុណ្ណោះទេ គឺត្រូវដាំដូចជាពោត ល្ង សណ្ដែកបាយជាដើម ៘ ដើម្បីឲ្យដីទាំងនោះបង្កើននូវជីជាតិល្អ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម