Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៦​មីនា​នេះ​ថា​នៅ​ថ្ងៃទី​៦ ​ខែមីនា ​ឆ្នាំ​២០២១​នេះ​ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​២​នាក់ ​បាន​ជាង​៤០០​នាក់​បន្ថែមទៀត​ធ្វើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​កើនឡើង​ដល់​ជិត​៦០០​នាក់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា ​កាលពី​ថ្ងៃទី​០៥ ​ខែមីនា ​ឆ្នាំ​២០២១​នេះ ក្រុម​ការងារ​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​១៥៣​នាក់​បាន​យក​សំណាក​និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អគារ​ស្នាក់នៅ​របស់​ពួកគេ​តែម្តង។

លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​លទ្ធផល​សំណាក​អ្នក​ទាំង​១៥០​នាក់​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​បុរស​ជនជាតិ​ចិន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ដែរ ​អាជ្ញាធរ​ខេត្ត​បាន​បិទ​ផ្អាក​ការ​ធ្វើដំណើរ​ចេញចូល​តំបន់​ក្រុមហ៊ុន​ញូ​ញៀន​មួយ​រយៈ​សិន មិនថាតែ​ផ្លូវគោក ឬ​ផ្លូវទឹក​ឡើយ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​។

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង​បាន​បន្ថែម​ថា ​បច្ចុប្បន្ន​នេះ​ក្រុមការងារ​ស្រាវជ្រាវ​តែ​ទៅលើ​មនុស្ស​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ញូ​ញៀន​ទេ​ ហើយ​កំពុង​ឲ្យ​ខាង​ក្រុមហ៊ុន​ធ្វើ​របាយការណ៍៦​ចំនួន​មនុស្ស​និង​បុគ្គលិក​តើ​មាន​ខ្មែរ​ប៉ុន្មាន​នាក់​និង​ចិន​ប៉ុន្មាន​នាក់​។

យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់​ថា ​«​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​ប្រភព​ចម្លង​ថា ​តើ​ជន​ជាតិចិន​ពីរ​នាក់​ហ្នឹង​ឆ្លង​មកពីណា​ព្រោះថា ​ឥឡូវនេះ​នៅ​មិនទាន់​ឃើញ​មាន​ប្រភព​នៅទីនេះ​ទេ​»​។

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​នឹង​កំពុង​ពង្រឹង​ការត្រួតពិនិត្យ​អ្នក​ភ្នំពេញ​ធ្វើដំណើរ​ទៅ​ខេត្តកោះកុង​ផងដែរ​។

លោក ទូ​សាវុធ អភិបាលរង​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា ​អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ពេលធ្វើ​ដំណើរ​ទៅ​ខេត្តកោះកុង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ និង ​យក​សំណាក​រក​ជំងឺ​កូ​វីដ​១៩​។

លោក​បាន​បន្ត​ថា ​វិធានការ​នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូលទៅក្នុង​សហគមន៍​នៅ​ខេត្តកោះកុង​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មិន​រស់នៅ​តំបន់​ដែល​ប្រឈម​នឹង​កូ​វីដ​១៩​ទេ​ក្រុមគ្រូពេទ្យ​អនុវត្ត​ទៅតាម​វិធាន​ក្រសួងសុខាភិបាល​ដោយ​ធ្វើការ​វ៉ាស់​កំដៅ​ជាមុនសិន​។​ បើ​កំដៅ​ធម្មតា​អាច​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​ខេត្ត​បានតែ​បើ​ក្នុង​ករ ណី​កំដៅ​ខ្ពស់​ខុសពី​ធម្មតា​ត្រូវ​ឃាត់ទុក​រង់ចាំ​មន្ត្រី​ត្រួតពិនិត្យ​ជា​បន្ត​ទៀត​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​អគ្គរដ្ឋ​អាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ​តាលីបង់​ពីរនាក់នៅអាហ្វហ្គានីស្ថាន

ព័ត៌មានជាតិ៦ នាទីutes មុន

យូនីសេហ្វ អំពាវនាវដល់រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសុខភាពបរិស្ថាន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ឡើង​កាន់​អំណាច​៤​ថ្ងៃ​សោះ លោក​ត្រាំផ្តល់​ជម្រើស​ច្រើន​​​​​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​​​​ដែល​មានអាយុកាល​​​៣៥ខែ​​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

រុស្ស៊ី ចោទ​អង្គការ​យូនីសេហ្វ ថា​ខ្វល់​ពី​ជីវិត​ក្មេង​នៅ​អ៊ុយក្រែន ជាង​ជីវិត​ក្មេង​នៅ​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម