ជីវិតកម្សាន្ដ
គ្រាន់តែបង្ហោះរូបថតការភ្លាម HyunA ត្រូវមហាជនដាក់ទំនាយពេញអ៊ិនធើណែត
កាលពីថ្មីៗនេះ តារាចម្រៀងទោល ដ៏ល្បីល្បាញ HyunA បានបង្ហោះរូបថតអាពាហ៍ពិពាហ៍របស់ខ្លួន និង អនាគតស្វាមី Yong Junhyung ដើម្បីជាការប្រកាសនៅថ្ងៃសិរីមង្គលរបស់នាង។ ខុសពីទទួលបានការអបអរសាទ និងជូនពរ រូបភាពទាំងនេះ បែរជាទទួលបាននូវការបញ្ចេញមតិអវិជ្ជមានយ៉ាងច្រើនទៅវិញ។
ជាមួយគ្នានេះដែរ មហាជនមានការខកចិត្តនឹងតារាស្រីរូបនេះជាខ្លាំង ដោយសារតែ នាងបានបញ្ចប់ទំនាក់ទំនងស្នេហាដែលមានរយៈពេលច្រើនឆ្នាំ ដ៏ផ្អែមល្ហែមជាមួយ Dawn។ ផ្ទុយទៅវិញ នាងបែរជាជ្រើសរើសគូអនាគតគឺជាឧក្រិដ្ឋកម្ម ដោយ Junhyung គឺជាបុគ្គលម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងករណីជួញដូរផ្លូវភេទក្នុងក្លឹប Burning Sun ដែលត្រូវបានបណ្ដេញចេញពីវិស័យសិល្បៈ កាលពីឆ្នាំ 2019 កន្លងទៅនេះ។
បកមកពិធីមង្គលការរបស់គូស្នេហ៍ដែលត្រូវបានមហាជនដាក់រហ័សនាមថា គូស្នេហ៍ Burning Sun នេះវិញ ពួកគេបានប្រកាសនឹងធ្វើពិធីបែបលក្ខណៈឯកជន ដែលធ្វើឡើងនៅថ្ងៃទី11 ខែតុលា ខាងមុខនេះហើយ។ ដោយឡែក បើទោះបីជា HyunA ខំបង្ហាញរូបភាពស្អាតៗយ៉ាងណា ក៏រូបនាងនៅតែទទួលបានការរិះគន់ តិះដៀលពីសំណាក់មហាជនជាច្រើនលើសលុប៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា