ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុនតែលកូថេកកើនឡើងខ្ពស់នៅក្នុងត្រីមាសទី២ឆ្នាំនេះ
ក្រុមហ៊ុន តែលកូថេក ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX)បានប្រកាសលទ្ធផលចំណូលសរុបចំនួន ៧,៩០៣ ពាន់លានរៀល (ឬជិត២លានដុល្លារ) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដែលកើនឡើងចំនួន ៦,២៣៦ ពាន់លានរៀល(១,៥៣៥ លានដុល្លារ) ស្មើនឹង ៣៧៤,២៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX)។
យោងតាមរបាយការណ៍ដដែល គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ៣១៧,០៧៧ ពាន់លានរៀល កើនឡើងចំនួន ២៣,៨២% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រុមហ៊ុនតែលកូថេកបានលើកឡើងនៅក្នុងរបាយការណ៍នោះថា លទ្ធផលរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២៤ ដែលជាត្រីមាសពិសេសក្នុងការពន្លឿន និងពង្រីកទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារនៅក្នុង ប្រទេសវៀតណាម។ លោកថា ជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺការផ្តោតការពង្រីកតំបន់សេវា គ្របដណ្តប់ ដោយភ្ជាប់ខ្សែកាប្តីអុបទិកពីតំបន់មួយទៅតំបន់មួយ ការបង្កើនសមត្ថ ភាពសម្រាប់បណ្តាញទំនាក់ទំនង ដោយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការ អភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យឱ្យកាន់តែប្រសើរឡើង។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖«នៅក្នុងឆ្នាំ២០២៤ នេះ យើងក៏បានកំណត់គោលដៅផងដែរដូចជា ការពង្រីកតំបន់សេវាគ្របដណ្តប់ ការបង្កើនសមត្ថភាពសម្រាប់បណ្តាញទំនាក់ ទំនង ដោយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដូចជានៅតាមផ្លូវថ្នល់ តាមផ្លូវល្បឿនលឿននៅតាមព្រំដែន និងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុន តែលកូថេក ជឿជាក់ថា ទិសដៅជាយុទ្ធសាស្ត្រទាំងនេះ នឹងទទួលបានសមិទ្ធិផលកាន់ប្រសើរឡើង»៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ