ព័ត៌មានអន្ដរជាតិ
ធនាគាររុស្ស៊ី Sberbank៖ ពាណិជ្ជកម្មឥណ្ឌា-រុស្ស៊ីលូតលាស់ ទោះបីមានទណ្ឌកម្មពីលោកខាងលិចក្ដី
អគ្គនាយករងនៃធនាគារផ្តល់ប្រាក់កម្ចីធំជាងគេរបស់រុស្ស៊ី Sberbank លោក Anatoly Popov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌាកំពុងរីកចម្រើន ហើយការទូទាត់ហិរញ្ញវត្ថុទ្វេភាគីកំពុងដំណើរការយ៉ាងរលូនដោយគ្មានបញ្ហារំខានដូចពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត ទោះបីមានទណ្ឌកម្មពីលោកខាងលិចក្ដី។

Sberbank គ្រប់គ្រងការទូទាត់រហូតដល់ ៧០ ភាគរយ នៃការនាំចេញរុស្ស៊ីទាំងអស់ទៅកាន់ប្រទេសឥណ្ឌា។ ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌា បានកើនឡើងជិតទ្វេដងទៅដល់ ៦៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដោយឥណ្ឌាបានក្លាយជាអតិថិជនទិញប្រេងដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ក្រោយលោកខាងលិចដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២ ជុំវិញការចូលឈ្លានពានអ៊ុយក្រែន ដោយរំលោភច្បាប់អធិបតេយ្យភាពអន្តរជាតិ។
លោក Popov បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មុនវេទិកាសេដ្ឋកិច្ចបូព៌ា ដែលជាសន្និសីទសេដ្ឋកិច្ចផ្តោតលើដៃគូអាស៊ីរបស់រុស្ស៊ីថា៖ «នៅឆ្នាំ ២០២២ មានការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មរុស្ស៊ីនៅទីផ្សារឥណ្ឌា ពីព្រោះទីផ្សារនេះបម្រើជាជម្រើសមួយ»។

Sberbank មានសាខារបស់ខ្លួននៅឥណ្ឌាក្នុងក្រុង Delhi និង Mumbai ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានវិទ្យានៅក្រុង Bangalore ។ ធនាគារនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដូច្នេះហើយវាមិនអាចធ្វើប្រតិបត្តិការជាដុល្លារ និងអឺរ៉ូ ឬប្រើប្រព័ន្ធផ្ទេរប្រាក់ SWIFT សម្រាប់ការផ្ទេរប្រាក់អន្តរជាតិបាននោះទេ។
ទោះយ៉ាងណា លោក Popov បាននិយាយថា ធនាគារមិនបានជួបប្រទះនឹងបញ្ហាណាមួយក្នុងប្រទេសឥណ្ឌាទេ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «Sberbank បានចូលរួមពេញលេញក្នុងប្រព័ន្ធទូទាត់ និងអន្តរធនាគាររបស់ឥណ្ឌាទាំងអស់។ គ្មានការរឹតបន្តឹងលើប្រតិបត្តិការរបស់ខ្លួនទេ»។
គួរគូសបញ្ជាក់ថា ខុសពីសម្ព័ន្ធមិត្តលោកខាងលិច ឥណ្ឌាមិនបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីណាមួយឡើយ ហើយរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ដែលជាសមាជិករួមគ្នានៃក្រុមប្រទេសប្រ៊ីក (BRICS)៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់