Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ អនុវត្តការងារឱ្យមានគុណភាព និងគ្រប់ទីកន្លែង

បានផុស

នៅ

ដើម្បីឱ្យដំណើរការកម្មវិធីជាតិផ្តល់ថ្នាំបង្ការ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ អនុវត្តការងារឱ្យមានគុណភាព ដោយរលូន និងមានឯកភាពគ្នាគ្រប់ទីកន្លែង ទាំងថ្នាក់ជាតិរហូតដល់មូលដ្ឋានភូមិ ឃុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងក្នុង​​ឱកាស លោករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការសម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជួយដល់សុខភាពស្ត្រី ទារក កុមារ និងប្រជាពលរដ្ឋគ្រប់រូប គោលដៅចម្បងរបស់កម្មវិធីផ្តល់ថ្នាំបង្ការគឺ ធ្វើឱ្យសម្រេចបាននូវអត្រាគ្របដណ្តប់ថ្នាំបង្ការទាំង ១២មុខ ប្រមាណ១០០% តាមរយៈការបង្កើនការផ្តល់ថ្នាំបង្ការនៅនឹងមន្ទីរពេទ្យ មណ្ឌលសុខភាព ដោយបង្កើនការចុះតាមដានស្រាវជ្រាវរក និងផ្តល់ថ្នាំបង្ការដល់ទារក និងកុមារដែលមិនទាន់បានទទួល គ្រប់ទីកន្លែង ពិសេសនៅតំបន់ដាច់ស្រយាល។

បន្ថែមពីនេះ លោកបានផ្តាំផ្ញើដល់មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ត្រូវរៀបចំស្នូលនៃចក្ខុវិស័យសម្រាប់ការបង្ការជំងឺទាំង ១២មុខ ដោយផ្អែកលើចំណេះ ជំនាញ គុណតម្លៃពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានភូមិ ឃុំ។ ព្រមទាំងបង្កើនការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយពន្យល់អំពីផលប្រយោជន៍នៃការផ្តល់ថ្នាំបង្ការជំងឺទាំង ១២មុខ និងផលវិបាកនៃការឆ្លងជំងឺ ពិការភាព ឬស្លាប់ក្នុងករណីដែលមិនព្រមទទួលថ្នាំបង្ការ និងរៀបចំផែនការឆ្នាំ ផែនការរំកិល ៣ឆ្នាំ ទិសដៅនាពេលអនាគតសម្រាប់ការផ្តល់ថ្នាំបង្ការ និងផែនការពង្រីកការផ្តល់ថ្នាំបង្ការជំងឺផ្សេងៗបន្ថែមទៀត។ លើសពីនេះ ត្រូវពង្រឹងកិច្ចសហការលើកទឹកចិត្តមន្ត្រី បុគ្គលិកសុខាភិបាល ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ក្នុងបង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចាក់ថ្នាំបង្ការជំងឺ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្មវិធីជាតិ ក្នុងការផ្តល់ការគាំទ្រ ណែនាំ និងអភិបាលដល់មន្ត្រីថ្នាក់ក្រោមជាតិទាំង ២៥ខេត្ត រាជធានី រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។ ក្នុងនោះ លើសពីការបំបាត់បានជំងឺកាចសាហាវ និងផ្តល់ពិការភាព ដូចជាជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស របេង ជាដើម ក៏នៅមានជំងឺជាច្រើនត្រូវបានកាត់បន្ថយមកអប្បរិមា មានជំងឺរលាកថ្លើមបេ រលាកសួត រលាកខួរក្បាល និងស្រោមខួរ។ល។

ទន្ទឹមនេះ លោកក៏បានអរគុណដល់បុគ្គលិកនៃកម្មវិធីផ្តល់ថ្នាំបង្ការទាំងអស់ និងប្រាប់ឱ្យមានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ដើម្បីជាប្រយោជន៍រួមធានា ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍១ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម