ព័ត៌មានជាតិ
លោក ស សុខា៖ ការផ្សាយព័ត៌មានថា លោក ទទួលបានងារ «សម្ដេច» ជាព័ត៌មានក្លែងក្លាយ
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ ដែលថា លោក ទទួលបានងារជា «សម្ដេច»។ នេះមិនមែនជាព័ត៌មានពិតឡើយ។
ការដែលលោក ស សុខា ចេញមកប្រកាសបដិសេធនេះ ក្រោយមានព្រះរាជក្រឹត្យក្លែងក្លាយមួយច្បាប់ បានបង្ហាញថា លោក ស សុខា ត្រូវបានផ្ដល់គោរមងារជា សម្ដេចក្រុមព្រះ។ ជុំវិញការផ្សាយនេះ លោកឧបនាយករដ្ឋមន្រ្តី តាមរយៈសំណេរនៅលើបណ្ដាហ្វេសប៊ុកផ្លូវការរបស់លោក បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមបដិសេធចំពោះព័ត៌មានក្លែងក្លាយនេះ និងសូមអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ ដើម្បីនាំខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់»។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ មានការចេញផ្សាយព្រះរាជក្រឹត្យមួយច្បាប់ ដែលបង្ហាញពីការដែលព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់គោរមងារដល់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសម្ដេចក្រុមព្រះ អភិសន្តិបណ្ឌិត ស សុខា។ ប៉ុន្តែលិខិតនេះ ត្រូវបានគេមើលឃើញថា មានចំណុចមិនប្រក្រតីជាច្រើននៅក្នុងព្រះរាជក្រឹត្យនេះ៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី