Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ថា ជាជនបោកប្រាស់ ដែលមិនចេះខ្មាសអៀន

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានហៅអតីតមេបក្សប្រឆាំងនៅក្រៅស្រុក លោក សម រង្ស៊ី ថា ជាជនបោកប្រាស់ ដែលមិនចេះខ្មាសអៀន។ លោក ប៉ែន បូណា ហៅលោក សម រង្ស៊ី ដូច្នេះ ក្រោយបុគ្គលនេះនៅតែបន្តយកផែនទី Google Map ជាផែនទីដើម្បីវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា បានលើកឡើងថា ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថា ជាផែនទីរបស់ក្រុមហ៊ុនឯកជនដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋ​ និងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែល ដោយមិនចេះអៀនខ្មាសទាល់តែសោះ។ លោក ថា នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយមបានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។

អ្នកនាំពាក្យរូបនេះ បានបន្តថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយ ដែលផលិតដោយក្រុមហ៊ុនឯកជន ហើយមានគោលដៅពាណិជ្ជកម្ម គឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ែន បូណា។

លោក សង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះ ទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ?

នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ពីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» ៥ក្បាល នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក អ៊ុច បូររិទ្ធ ត្រូវបានជ្រើសជាអនុប្រធានទី១ ព្រឹទ្ធសភា ខណៈលោក ធន់ វឌ្ឍនា ជាអនុប្រធានទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អនុប្រធាន ICRC ៖ ភាពជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់កម្ពុជាសម្រាប់សកលលោក​

សន្តិសុខសង្គម២ ម៉ោង មុន

ឆក់ទូរស័ព្ទពីជនបរទេសមិនសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អូស្ត្រាលី សន្យាបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

Sokha Hotels

ព័ត៌មានពេញនិយម