ជីវិតកម្សាន្ដ
ខ្វះអីបុរសសុំស្នេហ៍ តែ Yoona បែរជាលង់ស្នេហ៍តារាប្រុសដែលមានគូស្នេហ៍រួចទៅហើយ
ជឿជាក់ថា ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាសម្ដែងស្រី Yoona គឺជាតារាស្រីដែលមានសមត្ថភាពសម្ដែងដ៏អស្ចារ្យ នាងតែងតែធ្វើឲ្យទស្សនិកជនជក់ចិត្តជាមួយនឹងសាច់រឿងផងដែរ។ មិនតែប៉ុណ្ណោះ រូបសម្រស់ដ៏ស្រស់ស្អាត មានរាងស្រឡូន និង ក្មេងជាងវ័យរបស់ Yoona បានធ្វើឲ្យនាងក្លាយជានារីក្នុងសុបិនរបស់បុរសគ្រប់រូប។
នៅក្នុងវ័យ 34 ឆ្នាំ តារាស្រីរូបនេះ នៅមិនទាន់មានម្ចាស់បេះដូងនៅឡើយនោះទេ ខណៈដែលរូបនាងគឺជារាជនីសម្រស់និងជាអាយដលរបស់ តារាប្រុសស្រី ជាច្រើននាក់ នៅក្នុងវិស័យសិល្បៈ។ ដោយឡែក ក្រឡេកមកមើលបុរសក្នុងក្ដីសុបិនរបស់ Yoona វិញ នាងហាក់ដូចជាមិនលាក់បាំងនោះទេ មានតារាសម្ដែងប្រុសម្នាក់ដែលខ្លួនលួចស្នេហ៍។
តាមរយៈការដាក់រូប តារាសម្ដែងហូលីវូដ Timothée Chalamet ទៅក្នុង Story នៅក្នុងគណនី Instagram របស់នាង បានបង្ហាញឲ្យឃើញថា រូបនាង ស្រឡាញ់ និង គាំទ្រ តារាប្រុសរូបនេះ ពេញទំហឹង។ មិនតែប៉ុណ្នោះ សមាជិកក្នុងក្រុម SNSD ក៏បានដឹងគ្រប់គ្នាដែរថា Yoona លង់ស្នេហ៍ Tim។
យ៉ាងណាមិញ Yoona ហាក់ដូចជាមិនទាន់បានជួបមុខតារាប្រុសជនជាតិ អាមេរិក រូបនេះ នៅឡើយនោះទេ បើទោះបីជាអ្នកទាំងពីរធ្លាប់បានចូលរួមកម្មវិធីនៅបារាំងក៏ដោយ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះគឺ Yoona ក៏ធ្លាប់ឆ្លើយថា ខ្លួនព្រមធ្វើជាមិត្តស្រីរបស់ Timothée ហើយ ក៏ព្រមទោះបីខាងប្រុសចាប់ថើបក្ដី។
ទោះបីជាតួឯកស្រីរូបនេះ បង្ហាញក្ដីស្រឡាញ់បែបនេះក្ដី ប៉ុន្ដែវាត្រឹមតែជាការស្រឡាញ់ចូលចិត្ត ដូចដែលយើងស្រឡាញ់អាយដលយើងដូចគ្នា ណាមួយ Timothée ក៏មានគូស្នេហ៍រួចទៅហើយ ដែលជា Kylie Kadasian ដែលជាតារាស្រី និង ជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោកទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត