Connect with us

ព័ត៌មានជាតិ

 សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់​កើនឡើងបន្តិចកាលពីខែមិថុនាកន្លងមក

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងខែមិថុនា ឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម នៅរាជធានីភ្នំពេញ កើន ០,០១% ធៀបនឹងខែមុន និង កើន ០.៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់សន្ទស្សន៍ថ្លៃក្រុម ទំនិញប្រើប្រាស់ និងសេវាកម្ម ដែលមានកំណើនក្នុងខែរួមមាន ៖ ក្រុមសុខាភិបាល កើន ២,៣%, ក្រុមភោជនីយដ្ឋាន កើន ០,៦%, និងក្រុមសម្លៀកបំពាក់ និងស្បែកជើង កើន ០,៥%។ ជាមួយគ្នានេះ ក្រុមសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ធៀប នឹងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ក្រុមសុខាភិបាល កើន ២,៦១%, ក្រុមសម្លៀកបំពាក់ និងស្បែកជើង កើន ២,៥% និងក្រុមការសិក្សា កើន ២.៥%។

ទន្ទឹមនេះ ក្រុមអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង កើន ០,៨% ធៀបនឹងខែមិថុ នា ឆ្នាំ២០២៣ ក្នុងនោះ សន្ទស្សន៍ថ្លៃអង្គរ កើន ០.៤% និងសន្ទស្សន៍ថ្លៃត្រីទឹកសាប និងត្រីសមុទ្រ កើន ០,៤% ដោយ ឡែក សន្ទស្សន៍ថ្លៃក្រុមសាច់ ថយ ០.២%។ ក្នុងខែមិថុនា ឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃក្រុមដឹកជញ្ជូន ថយ ០,៣% ធៀប នឹងខែមិថុនា ឆ្នាំ២០២៣ ខណៈដែល ថ្លៃសាំងធម្មតា ថយ ០,៤% ប៉ុន្តែ ថ្លៃប្រេងម៉ាស៊ូត កើន ៤.៣%។

ក្នុងខែមិថុនា ឆ្នាំ២០២៤ ថ្លៃប្រេងឆៅអន្តរជាតិជាមធ្យម និងថ្លៃប្រេងឥន្ធនៈក្នុងស្រុកជាមធ្យម ថយ ០,៣% និង ១,៨% រៀងគ្នា។ ប៉ុន្តែក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ ថ្ងៃប្រេងទៅអន្តរជាតិ និងថ្លៃអង្គរអន្តរជាតិ កើន ៥.៥% និង ២៤.៩១% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្របពេលដែល ថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងថ្លៃអង្គក្នុងស្រុក កើន ០,១% និង ១១,៥% រៀងគ្នា។

«ការកើនឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក អាចបណ្តាលមកពីការឡើងថ្លៃរប្រេងឆៅអន្តរជាតិ ខណៈដែល ការកើនឡើងថ្លៃអង្ករក្នុងស្រុក អាចបណ្តាលមកពីបញ្ហាអាកាសធាតុ និងការបន្តការបន្ថយពន្ធលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ ថ្លៃប្រេងឥន្ធនៈ និងថ្លៃអង្គរក្នុងស្រុកជាមធ្យម មិនទាន់ឡើងដល់កម្រិតគួរឱ្យបារម្ភនៅឡើយទេ»។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច​។

​បើយោងតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី​ ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ ​

​កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣​ ទៅ ៥,៨% នៅឆ្នាំ ២០២៤  ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។​

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។”  លោកស្រីបន្តថា៖ “កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ៥ នាទីutes មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

មុនីរស្មី
ជីវិតកម្សាន្ដ៤២ នាទីutes មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ១១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

Sokha Hotels

ព័ត៌មានពេញនិយម