សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញចុះកិច្ចសន្យាទិញស្រូវសរីរាង្គ និងដំឡូងមី ៥ ម៉ឺនតោនពីកសិករ
ក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសរីរាង្គជាមួយសហគមន៍កសិកម្មចំនួន ៣៧ សហគមន៍ ក្នុងខេត្តព្រះវិហារ ដែលមានសមាជិកជាកសិករខ្នាតតូច ប្រមាណជិត៥ ពាន់គ្រួសារ ក្នុងនោះ ២៨សហគមន៍ជាមួយអេមរុរ៉ាយស៍ លើការទិញលក់ស្រូវសរីរាង្គចំនួន២៥.០០០តោន និង ៩ សហគមន៍ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម (CACC) លើការទិញលក់ដំឡូងមីសរីរាង្គចំនួន ២៥.០០០តោន។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ដើម្បីភ្ជាប់ដៃគូរអាជីវកម្មតាមរយៈកិច្ចសន្យាទិញលក់ស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម ក្រុមផលិត និងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានសក្តានុពលនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា៖ «ខេត្តព្រះវិហារបានចាប់ផ្តើមរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មតាំងពីឆ្នាំ២០១៤ រវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ កត្តា ប្រឈម និងឱកាសស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្តល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្តាញរវាងអ្នកផលិតផ្គត់ផ្គង់ និងអ្នកទិញ»។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា៖ «សម្រាប់ផែនការ ក្នុងឆ្នាំ២០២៤ នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គសរុបសម្រាប់ខេត្តគឺគ្រោងក្នុងបរិមាណសរុប ៤៣.៨០០តោន ក្នុងនោះមានស្រូវសរីរាង្គ ១៨.៧៦០ តោន ដំឡូងមីសរីរាង្គ ២៥.០០០ តោន ស្វាយចន្ទីសរីរាង្គ ២០០ តោន សណ្ដែកដី សរីរាង្គ១០ តោន និងលូសរីរាង្គចំនួន ១ តោន នឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់។
កម្មវិធីថ្ងៃនេះមិនត្រឹមតែស្តែងពីការបន្តឈរលើស្មារតីធានានូវស្ថិរភាពទីផ្សារសម្រាប់កសិករដាំដុះប៉ុណ្ណោះទេ តែថែមទាំងជាឱកាសក្នុងការបព្រាបនូវស្តង់ដារសរីរាង្គថ្មីលើដំណាំស្រូវ និងដំឡូងមីសរីរាង្គ ដែលចាំបាច់ត្រូវការការប្តេជ្ញាចិត្តខ្ពស់ពីកសិករដើម្បីទទួលបានវិញ្ញាបនបត្រសរីរាង្គស្របតាមស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិក ពីស្ថាប័នវាយតំលៃស្តង់ដារសរីរាង្គអន្តរជាតិអេកូសឺត (ECOCERT) ដែលនៅក្នុងឆ្នាំ២០២៥ ខាងមុខនឹងមានការកែប្រែបទដ្ឋានស្តង់ដារមួយចំនួនពីសហភាពអឺរ៉ុប ជាពិសេសសម្រាប់ក្រុមផលិត។
លោក សុង សារ៉ន អគ្គនាយកអេមរុរ៉ាយស៍ និងប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជឿជាក់ថាមធ្យោបាយតែមួយគត់ដើម្បីរក្សាសុខភាពដីក្នុងរយៈពេលយូរអង្វែង និង ដីមានជីជាតិដែលនាំឱ្យដំណាំមាននិរន្តរភាព និងគុណភាពខ្ពស់ គឺតាមរយៈវិធីសាស្ត្រកសិកម្មសរីរាង្គ និងកកើតឡើងវិញ។
លោកថា៖ «ការអនុវត្តទាំងនេះធានាថា កសិករអាចរំពឹងថាទទួលបាននូវទិន្នផលខ្ពស់នៅក្នុងរដូវកាលច្រូតកាត់។ Amru និង CACC នឹងនៅបន្តជាស្ថាប័នឈរលើស្មារតីលើកកម្ពស់ស្តង់ដារទាំងនេះ សម្រាប់សុខុមាលភាពរបស់ប្រជាជន និង ផែនដីតាមរយៈការដាំដុះស្រូវដែលមានកាបូនទាប»៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង